Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេ អ.ហ លើផ្ទៃប្រទេស បញ្ជាឲ្យ បញ្ជូនរថយន្ត បន្ថែមទៅ ជួយដឹកពលករខ្មែរ ទើបត្រឡប់មកពីថៃ

$
0
0

-ពលករ ជាង៣ម៉ឺននាក់ បានសម្រុកចេញ ពីថៃតាម ច្រកទ្វារ ប៉ោយប៉ែត សម្រាប់ថ្ងៃនេះ

-ពលករដែលត្រឡប់មកពីថៃ ទាំងអស់ សុទ្ធតែខុសច្បាប់

បន្ទាយមានជ័យ ៖ ដោយសារតែ ចំនួនពលករខ្មែរ ដែលធ្វើដំណើរ ត្រឡប់មកពីប្រទេសថៃ មានការកើនឡើង ជាបន្តបន្ទាប់នោះ និងបើទោះបី ជាមានរថយន្ត ជាច្រើនគ្រឿង របស់កងកម្លាំង សមត្ថកិច្ច ទាំងនគរបាល និងយោធា ជាច្រើនគ្រឿង ទៅជួយដឹកពួកគាត់ ត្រឡប់ទៅផ្ទះរៀងៗខ្លួននោះ នៅតែខ្វះ ទើបអគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាឲ្យយករថយន្ត របស់អាវុធហត្ថបន្ថែម ទៅជួយដឹកពលករ ទាំងនោះ។

មន្រ្តី អ.ហ លើផ្ទៃប្រទេសបានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា «មុននេះបន្តិច (ម៉ោងប្រហែល៤៖៣០នាទី ) នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យបញ្ជូន រថយន្តរបស់អាវុធហត្ថ ជិត៣០គ្រឿង ទៅជួយដឹកពលករខ្មែរ ដែលទើបចាកចេញ ពីប្រទេសថៃ ដោយសារខ្វះ រថយន្តក្នុង ការដឹកជញ្ជូន»។

សូមបញ្ជាក់ថា គ្រាន់តែថៃ បានចាប់បញ្ជូន ពលករខ្មែរ មកស្រុកវិញ និងមានចំនួនដ៏ច្រើននោះ ហើយខ្វះមធ្យោបាយ ធ្វើដំណើរ ទើបប្រមុខរាជរដ្ឋាភិបាល សម្តេតេជោ ហ៊ុន សែន បានបញ្ជាឲ្យ កម្លាំងអាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ច (នគរបាល អាវុធហត្ថ និងយោធា) បញ្ជូនទៅរថយន្ត ទៅដឹកពលករទាំងនោះ ត្រឡប់ទៅផ្ទះរៀងៗខ្លួន នៅតាមបណ្តាខេត្ត ។

ប៉ុន្តែដោយសារតែ ចំនួនពលករ ដែលទើបនឹងចាកចេញពីប្រទេសថៃ មានចំនួនកើនឡើង ហើយម្យ៉ាងទៀត រថយន្តមួយចំនួន ជាប់ដឹកពលករទៅតាមបណ្តា ខេត្តនោះ ទើបមានការខ្វះខាត ហេតុដូច្នេះហើយ នាយឧត្តមសេនីយ៍ សៅ សុខា ក្រោយពីទទួលបាន គោលការណ៍ណែនាំ ពីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យបញ្ជូនរថយន្តបន្ថែម ទៅជួយដឹក ដើម្បីសោះស្រាយ បញ្ហានេះជាបន្ទាន់។

អធិការនគរនបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ពលករដែលត្រឡប់មកពីថៃវិញទាំងនេះសុទ្ធតែខុសច្បាប់ទាំងអស់ ដោយឡែក ពលករស្របច្បាប់មិនទាន់ឃើញត្រឡប់មកវិញនៅឡើយទេ។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតចាប់ពីវេលាម៉ោង ចាប់ពីវេលា ម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ចំនួនពលករ ដែលសម្រុកចាកចេញពី ប្រទេសថៃ មានចំនួន ៣០៩៤៤នាក់ ក្នុងនោះស្រី ១១៩៣០ និងកុមារ ២២៥៨នាក់ ដែលឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។  សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។

ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>