Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ចាប់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ២នាក់ នៅស្រុកពញាក្រែក

$
0
0

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ សហការ ជាមួយកម្លាំង នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៤នេះ បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយគ្រឿងញៀន យ៉ាងសកម្ម ហើយដែលទើបមកពី ខេត្តមណ្ឌលគិរី ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការ របស់កម្លាំងនគរបាល តាមចាប់មុខសញ្ញា ទាំង២នាក់នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី សំណាក់ ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ក្រោយពីមានការឯកភាព ពីតំណាងអយ្យការនោះ បានធ្វើឡើងនៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានបន្តទៀតថា ក្រោយពីមានការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ពីកម្លាំងនគរបាលជំនាញរួចមក កម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ក្នុងនោះស្រី្តម្នាក់ ព្រមទាំងរឹបអូស បានថ្នាំញៀន មួយចំនួនផងដែរ។

បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ ទើបត្រឡប់មកពី ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់អំពី សមត្ថកិច្ច ជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដែលជាឪពុក និងម្តាយក្មេក របស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ បាននិងកំពុងរត់គេចខ្លួន ។

មន្រ្តីនគរបាល ដែលចូលរួមក្នុង ប្រតិបត្តិការខាងលើនេះ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន ឈ្មោះ សៀម សុផាន់ អាយុ២៨ឆ្នាំ មុខរបរជាគ្រូពេទ្យ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងរស់នៅបច្ចុប្បន្ន នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងជនសង្ស័យជាស្ត្រីម្នាក់ទៀតមាន ឈ្មោះ ធីតា អាយុ២៩ឆ្នាំ រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

យ៉ាងណាក៏ដោយ សម្រាប់ជនសង្ស័យ ដែលបាន និងកំពុងរត់គេចខ្លួននោះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បាននិងកំពុងធ្វើការស្រាវ ជ្រាវតាមចាប់ ខ្លួនបន្តទៀត។ បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបាននាំខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>