Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការ ដោះលែង ក្រុមចោរ លួចរថយន្ត ចំនួន៥នាក់ ក្រោយធ្វើ សកម្មភាពយ៉ាងសកម្ម

$
0
0

ភ្នំពេញ ៖ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ មួយរូប សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព លួចរថយន្ត ភាគច្រើន ជារថយន្ត ប្រភេទសំាយ៉ុង និងស្តារិច យ៉ាងសកម្មនោះ ត្រូវបានតំណាង អយ្យការ និងចៅក្រម សម្រេចដោះលែង ឲ្យមានសេរីភាព ទៅវិញហើយ បើទោះបី ជនសង្ស័យទាំងនេះ បានប្រព្រឹត្តបទល្មើស យ៉ាងធ្ងន់ធ្ងរបែបនេះក៏ដោយ ។

ការដោះលែង ក្រុមចោរ លួចរថយន្ត ទាំង៥នាក់ ខាងលើនេះ របស់ចៅក្រម និងតំណាងអយ្យការ របស់សាលាដំបូងរាជធានីភ្នំពេញ បានធ្វើឲ្យ មានការរិះគន់ យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមួយចំនួនថា បើធ្វើជាចោរប្លន់ និងចោរលួច ត្រូវបានដោះលែង យ៉ាងដូច្នេះនោះ តើបទល្មើស នៅក្នុងសង្គមកម្ពុជា នឹងត្រូវបានកាត់ បន្ថយនោះទេ ។

គេមិនដឹងថា តើចៅក្រម និងតំណាង អយ្យការ យកហេតុផលអ្វី នោះឡើយ សម្រាប់ធ្វើកាដោះលែង ក្រុមចោរ លួចរថយន្តទាំងនេះ ខណៈដែលចោរ កំប៉ិចកំប៉ុក ជាច្រើននាក់ ត្រូវបានចាប់ ដាក់ពន្ធនាគារនោះ។ មជ្ឈដ្ឋានទាំងនេះ សូមអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យមើល ករណីនេះផង ជាពិសេស អង្គភាពប្រឆាំង អំពើពុករលួយ ។

មន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់នោះ ត្រូវបានព្រះរាជអាជ្ញារង លោក លី សុផាន់ណា ដោះលែង ចំនួន៤នាក់ និងម្នាក់ទៀត ត្រូវបានលោកចៅក្រម នូវ វាសនា ដោះលែង ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការ ជាមួយកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចរថយន្ត របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នៅមុខ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ទាំង៥នាក់នេះ រួមមានទី១ ឈ្មោះ កៃ កួន អាយុ៤៥ឆ្នាំ មុខរបរ បើក យានដ្ឋាន ជួសជុល ស្នាក់នៅផ្ទះលេខ១៦៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ ឈ្មោះ កៃ រ៉ា អាយុ៣២ឆ្នាំ មុខរបរទិញ លក់រថយន្ត ស្នាក់នៅជាមួយជន សង្ស័យទី១ ទី៣ ឈ្មោះ យ៉ែម សុវណ្ណរ៉ា ហៅហុក អាយុ៣៨ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅ ផ្ទះលេខផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៤ ឈ្មោះ ស៊ាត ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរទិញ លក់រថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៥ ឈ្មោះ នួន ពឿន អាយុ៣៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងទិញលក់ រថយន្ត ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានថ្លែងថា ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង៨នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូត រថយន្តចំនួន៩គ្រឿង ក្នុងនោះរថយន្ត ប្រភេទសុំាយ៉ុង ចំនួន ៥គ្រឿង រថយន្តម៉ាកស្តារិក ២គ្រឿង រថយន្តម៉ាក តាកូម៉ា មួយគ្រឿង និងរថយន្ត លុច្សស៊ីស RX-300 មួយគ្រឿង ។

ការតាមចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលម្ចាស់រថយន្ត លោក ទិន ខេមរ៉ា បានឃើញរថយន្ត របស់ខ្លួន ត្រូវបានគេយកទៅជួសជុល នៅយានដ្ឋាន ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ទើបរាយការណ៍ ជូនសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងតាមចាប់ ជាបន្តបន្ទាប់ តែម្តងទៅ ។ ក្រោយការសួរនាំ និងបញ្ជូនខ្លួន ទៅកាន់តុលាការ ក៏ត្រូវបានព្រះរាជអាជ្ញា និងចៅក្រមដោះលែងតែម្តង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles