Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រារព្ធទិវា ពិភពលោក នៃអ្នកបរិច្ចាគឈាម លើកទី១១ ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា១៤មិថុនាឆ្នាំ២០១៤»

$
0
0

បាត់ដំបង៖ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយ មន្ទីរសុខាភិបាលខេត្ត បានរៀបចំប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមលើកទី១១ ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា១៤មិថុនាឆ្នាំ២០១៤» កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ក្នុងសាលមហោស្រព ស្ទឹងសង្កែ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក)ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីមន្ទីរ សុខាភិបាលខេត្ត មជ្ឈមណ្ឌលផ្តល់ឈាមខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត មកពីបណ្តាគ្រិះស្ថានសិក្សា នានាក្នុងខេត្តជិត១ពាន់។

លោកឱសថការីឧត្តម អ៊ិត សំណាង ប្រធានមជ្ឈមណ្ឌល ផ្តល់ឈាមខេត្ត បានឡើងអានរបាយស្វាគមន៍ដល់អង្គពិធីទាំងមូល ដោយបានបញ្ជាក់ពី លទ្ធផលការងារ ដែលមជ្ឈមណ្ឌលសម្រេចបាន និងទទួលឈាមនាពេលកន្លងថ្មីៗនេះបានចំនួនជាង៤ពាន់នាក់ ដោយមានការចូលរួម តាមរយៈអ្នកផ្តល់មាន៣ប្រភេទមាន៖ គឺការផ្តល់ឈាមតាមរយៈសប្បុរសជន នៅកន្លែងមជ្ឈមណ្ឌល តាមរយៈគ្រួសារ សាច់ញាតិអ្នកជម្ងឺ និងមន្រ្តីជំនាញ ចុះដល់ទីកន្លែងផ្ទាល់ ។

ឈាមដែលមជ្ឈមណ្ឌលទទួលបានកន្លងមកនោះ ក៏ត្រូវបានបំផ្លាញចោល ឈាមមួយចំនួន ដែលមានមេរោគផងដែរ ។ លោកបានបញ្ជាក់ថា ការបរិច្ចាគឈាមនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសង្រ្គោះជីវិត អ្នកជម្ងឺដែលត្រូវការជាចាំបាច់បំផុត ដូច្នេះ មជ្ឈមណ្ឌលយើងតែងតែទទួលបាន ឈាមតាមការចូលរួមតាមរយៈសប្បុរសជន ខាងលើ ។ ថ្ងៃនេះយើងក៏បានប្រារព្ធ ទិវានេះឡើងនិងបានការចូលរួម បរិច្ចាគឈាមពីស្បុរសជន បានមួយចំនួនផងដែរ ។

លោកបណ្ឌិតឱសថ វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍នា ឱកាសនោះថា ការផ្តល់ឈាម ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះជីវិត មនុស្សទូទៅ ហើយឈាមនេះក៏ជា អាវុធមុខ២ផងដែរ បើយើងប្រើប្រាស់ វាត្រឹមត្រូវធ្វើឲ្យ មនុស្សស្លាប់បានរស់ឡើងវិញ តែបើយើងប្រើខុសក៏វាធ្វើ ឲ្យឆ្លងរោគនិងបណ្តាលមនុស្ស ស្លាប់បានដែរ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាក្រុមការងារ ស.ស.យ.ក ខេត្ត មានសេចក្តីរីករាយក្នុងពិធីប្រារព្ធទិវា នេះឡើង ហើយជាឱកាស របស់សប្បុរសជន ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក ខេត្ត បានចូលរួមកិច្ចការសង្គម ដោយបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌល សម្រាប់ផ្តល់ទៅមន្ទីរពេទ្យ ដើម្បីទុកជួយសង្រ្គោះដល់អ្នកជម្ងឺដែលត្រូវការ ចាំបាច់បំផុត ។

 លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា បន្ទាប់ពីបានបង្កើត សហភាព សហព័ន្ធយុវជនកម្ពុជា រយៈពេលកន្លងមក ក្រុមការងារយើង បានចុះធ្វើសកម្មភាព កិច្ចសង្គម ជាច្រើនជាបន្តបន្ទាប់ ។ ដូចនេះសិស្ស និស្សិតដែលមកពីគ្រិះស្ថានសិក្សា នានាក្នុងខេត្ត ជាសមាជិកស.ស.យ.កខេត្ត បាននាំគ្នាចូលរួមចំណែក បរិច្ចាគឈាមបានចំនួន៣៤នាក់នៅក្នុងឱកាសទិវា ពិភពលោកនៃអ្នកបរិច្ចាគឈាម លើកទី១១ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា ១៤មិថុនា ឆ្នាំ២០១៤» ទុកជូនមន្ទីរពេទ្យខេត្ត សម្រាប់យកទៅប្រើប្រាស់ ក្នុងនាមមនុស្សធម៌ ។

រយៈពេលកន្លងមកក្រុមការងារ ស.ស.យ.ក ខេត្ត បានគៀងគរយុវជន ទូទៅឲ្យចូលជាសមាជិកដើម្បី ឲ្យពួកគេចេះជួយ ធ្វើកិច្ចការសង្គម ការងារមនុស្សធម៌ ចេះធ្វើអំពើល្អ ចេះជួយគ្នាទៅវិញទៅមក ខិតខំរៀនសូត្រដើម្បី ចាកឆ្ងាយពីអំពើអបាយមុខផ្សេងៗ ចាកឆ្ងាយពីគ្រឿងញៀន ឬក្មេងទំនើង មកជាមនុស្សល្អចេះជួយសង្គម និងចេះអភិវឌ្ឍ ខ្លួនឯងផងដែរ ។

បន្ទាប់ពីសំណេះសំណាលរួចគណៈអធិបតី បានប្រគល់លិខិតថ្លែងអំណរគុណ ដល់អ្នកផ្តល់ឈាមមួយចំនួនដែលបានផ្តល់ឈាម បានចំនួនច្រើនដងផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>