បន្ទាយមានជ័យ ៖ ពលករខ្មែរ ដែលធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ មានជាង១,៥ម៉ឺននាក់ ។
អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា គិតចាប់ពីវេលា ម៉ោង៦ព្រឹក ដល់ វេលាម៉ោង ១៖៤៥នាទីយប់ចូល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះមានពលករឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ចំនួន ១៥០៥៨នាក់ ក្នុងនោះស្រី ៦២១២នាក់ និងក្មេង១៤៦៩ នាក់ ។
អធិការ នគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំនួនពលករខ្មែរ ដែលបានចាកចេញ ពីប្រទេសថៃ បាននិងកំពុង ធ្វើដំណើរ បន្តមកទៀត ។ យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ហើយនោះ ទាំងកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕