Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តួកគីជម្លៀសមន្រ្តីស្ថាន អគ្គកុងស៊ុលខ្លួន ចេញពីអ៊ីរ៉ាក់ ព្រោះតែស្ថាន ការណ៍សន្តិសុខ

$
0
0

អង់ការ៉ា៖ រដ្ឋមន្រ្តីការបរទេស តួកគីលោក អាម៉េដ ដាវូទុងលូ បានប្រកាស កាលពីថ្ងៃអង្គារថា តួកគីបាន ជម្លៀសមន្រ្តីស្ថានអគ្គកុង ស៊ុលខ្លួន ប្រចាំទីក្រុង បាសស្រា ភាគខាងត្បូងប្រទេស អ៊ីរ៉ាក់ ហើយ ដោយសារ តែមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ ដែលកាន់តែធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើងរបស់លោក អាម៉េដ ដាវូទុងលូថា បុគ្គលិកស្ថានកុងស៊ុលចំនួន ១៨នាក់ ក្នុងនោះមាន អគ្គកុងស៊ុល ត្រូវបានជម្លៀសទៅកាន់ប្រទេសជិតខាងគុយវ៉ែត ហើយមជ្ឈមណ្ឌលវិបត្តិអ៊ីរ៉ាក់ និងស្ថាន ទូតបាកដាដ ក៏មានកាតព្វកិច្ចដើម្បីជួយជម្លៀសពលរដ្ឋតួកគី ចេញពីភាពវឹកវរនៅអ៊ីរ៉ាក់នេះដែរ។

ពាក់ព័ន្ធនឹងស្ថានការណ៍តឹងតែងនេះ រដ្ឋមន្រ្តីការបរទេសតួកគីរូបនេះ បាននិយាយថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយប្រទេស អ៊ីរ៉ាក់ក្នុងការស្តារមកវិញនូវសណ្តាប់ធ្នាប់។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមឧទ្ទាមរដ្ឋឥស្លាម និងលីវ៉ាន់ (ISIL) បានចូលកាន់កាប់ស្ថានអគ្គកុងស៊ុលតួកគី ក្នុងទីក្រុង មូសាល់ ដែលមានប្រជាជន ២លាននាក់នេះ ហើយក្រុមឧទ្ទាមក៏បានចាប់ជំរិតបុគ្គលិកស្ថានអគ្គកុងស៊ុល និងសមាជិកគ្រួសារពួកគេ ចំនួន ៤៩នាក់ រួមទំាងលោកអគ្គកុងស៊ុលផងដែរ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>