Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុករថយន្តធុនធំ ដឹកខ្សាច់ពីក្រោយ ស្លាប់មួយ របួសធ្ងន់ពីរ

$
0
0

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរ មួយគួរអោយរន្ធត់ បណ្តាលមកពី អ្នកបើកម៉ូតូ ម៉ាកហុងដា c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ស្វាយរៀង 2A-8899 ឌុបគ្នាពីរនាក់ ទៅបុកពីក្រោយ រថយន្តធុន ធំដឹកខ្សាច់ ដែលខូច ហើយឈប់ចតនៅលើផ្លូវ ធ្វើអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ដែល រួមដំណើរ រងបួសធ្ងន់ធ្ងរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០៩និង៤០យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងភូមិគក់ប៉ែរ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមឪពុកក្មេក អ្នកបើកម៉ូតូ បានប្រាប់អោយដឹងថា កូនប្រសារគាត់ ដែលស្លាប់នៅ កន្លែងកើតហេតុ ឈ្មោះ សុន សុភក្រ័ អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅជាមួយគាត់ ក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បានជិះ ឌុបគ្នា ជាមួយប្រពន្ធឈ្មោះ ប៉ែន  សោភា អាយុ ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ និងប្អូនប្រុសឈ្មោះ សោភ័ណ្ឌ អាយុ២០ឆ្នាំ ចេញពីផ្ទះ ហើយដើម្បីទៅចាំផ្ទះអោយម្តាយ ព្រោះម្តាយអត់នៅផ្ទះ ទៅការគេនៅខេត្ត សៀមរាប ពេលមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរតែម្តង ។

បើតាមអ្នកដែលមានផ្ទះជិតនោះបានអោយដឹងទៀតថា រថយន្តដឹកខ្សាច់បាន មកឈប់ចតតាំងពីម៉ោង ប្រហែល ៦ល្ងាច ព្រោះរថយន្តនេះខូច ទៅមុខលែងរួច ។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មូលហេតុមកពីរថយន្តឈប់ នៅលើផ្លូវ ហើយអត់សញ្ញា សំគាល់ ណាមួយ ដែលអោយអ្នកធ្វើដំណើរតាមផ្លូវ បានឃើញនោះទេ លោកបានបន្តទៀតថា បណ្តាលមកពីភ្លៀង កំពុងរលឹម ហើយអ្នកបើកម៉ូតូពិបាក នឹងមើលផ្លូវ ទើបបណ្តាលអោយគ្រោះថ្នាក់ដូច្នេះ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ អ្នករងរបួសបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត រថយន្ត និងម៉ូតូ សមត្ថកិច្ចការិយាល័យចរាចរ នគរបាលខេត្ត យកទៅរក្សាទុកដម្បីដោះស្រាយតាម ផ្លូវច្បាប់ ៕ 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>