កោះកុង ៖ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមាខេត្ដកោះ កុង បានដឹកនាំនូវថ្នាក់ដឹកនាំ មួយចំនួនមាន លោកអនុប្រធានប្រធាន អន្ដោរប្រវេសន៏ ចាំយាម លោកមេ បញ្ជាការ អ,ហ ស្រុក លោក អធិការ ស្រុក លោក មេបញ្ជាការ នគរបាលការពារ ព្រំដែនគោក លោកមេ បញ្ជាការ សឹងរងស្រុកមណ្ឌលសីមា ព្រមទាំងសមាជិក សមាជិកា នៅក្រោមឱវាទ មួយចំនួនទៀត។ ដើម្បីទៅចូលរួមក្រោមការ អញ្ជើញរបស់អាជ្ញាធរស្រុកខ្លងយ៉ៃ ។ ចំណែកភាគីថៃ ដឹកនាំដោយលោក ណាយ ស៊ុតថាត ថាំអាំណួយសុក អភិបាល ស្រុកខ្លងយ៉ៃព្រម និងសមាជិក សមាជិកាជាច្រើនរូប ។ កិច្ចប្រជុំនេះ ត្រូវបានភាគីថៃ រៀបចំឡើងនៅ សណ្ឋាគារ រីសត៏ ភូមិ និរ៉ូត ស្ថិតនៅស្រុកខ្លងយ៉ៃ ប្រទេសថៃ ដែលមានព្រំប្រទល់ ជាប់ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។
នៅក្នុងកិច្ចប្រជុំពិភាក្សារវាងស្រុកមណ្ឌលសីមា និង ស្រុកខ្លងយ៉ៃនេះ គឺដើម្បីពិភាក្សាគ្នានិង ផ្លាស់ប្ដូរ យោបល់គ្នា និងរៀនបទពិសោធន៏គ្នាទៅទៅ មក តែអ្វីដែលសំខាន់គឺ សំដៅទៅលើការសហការគ្នា ដើម្បី ទប់ស្កាត់នៅការធ្វើចរាចរគ្រឿងញៀន ឆ្លងដែន នៅតាមខ្សែព្រំដែន រវាងកម្ពុជា ថៃ ។
លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានមានប្រសាសន៏ថា លោកមានការសប្បាយ ចិត្ដ ណាស់ ដោយបានភាគីថៃ បានរួមសហការ ជាមួយភាគីកម្ពុជា ក្នុងការទប់ស្កាត់ ក្នុងការធ្វើចរាចរគ្រឿង ញៀន ឆ្លងដែន ដោយជនខិលខូចមួយចំនួន ដែលគិតតែផលប្រយោជន៏ខ្លួន ឯងមិនគិតពីអនាគត អ្នកដទៃ ។ ហេតុដូច្នេះហើយបើមាន ហេតុការណ៏ណាមួយភាគី ទាំងសងខាងត្រូវផ្ដល់ព័ត៍មាន ឱ្យគ្នា យ៉ាងសម្ងាត់ ដើម្បីងាយស្រួល ក្នុងការចាប់ខ្លួនជននោះ មកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ មិនថាខាងភាគី កម្ពុជា ឬភាគីថៃនោះទេ។
លោក ហាក់ ឡេង បានលើកឡើងនៅចំណុច ដែលពលករខ្មែរ ទៅធ្វើសំណាក់ស្រុកខុសច្បាប់ នៅ ប្រទេស ថៃ ហើយរាល់ថ្ងៃកំពង់ជួបនៅផល លំបាកដោយសារភាគីថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជា វិញនោះ គឺសូមឱ្យភាគីថៃ ជួយបញ្ជូនដំណើរពួកគាត់ឱ្យមកដល់ព្រំដែន ដោយស្រួលផងពី ព្រោះអាជ្ញាធរ កម្ពុជា រងចាំទទួលពួកគាត់នៅទីនោះ ។ ពីព្រោះមានលិចឮពាកអាចាមរាមថា ទាហានថៃ ប៉ូលីសថៃ មាន ការធ្វើបាបពលករខ្មែរខ្លាំង នៅពេលភាគីថៃ ចាប់បញ្ជូនពលករខ្មែរមកស្រុកកំណើតវិញ។ ហេតុដូច្នេះ លោកអភិបាល ខេត្ដ ព្រមទាំងរូបលោក សូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយធ្វើយ៉ាង ជូនដំណើរ ពលករ ខ្មែរឱ្យមកដល់គោលដៅ ដើម្បីងារស្រួលអាជ្ញាធរកម្ពុជា ទទួលពួកគាត់ ។ នៅការលើឡើងរបស់លោក អភិបាល ស្រុកមណ្ឌលសីមា នូវចំណុចពលករខ្មែរខាងលើនេះ ត្រូវ លោក ណាយ ស៊ុត ថាត ថាំអាំនួយ សុក អភិបាលស្រុកខ្លងយ៉ៃ និងទាហានថៃ ប៉ូលីសថៃ បដិសេធថា ចំពោះពលករខ្មែរ ដែលទៅធ្វើសំណាក់ ស្រុកខុសច្បាប់នៅប្រទេសថៃ គឺពុំមានកាដេញចាប់ ពលករទាំងនោះទេ គឺពួកគាត់ស្ម័គ្រចិត្ដវិល ទៅស្រុកកំណើតវិញ ដោយខ្លួនឯង នៅពេលដែលប្រទេសថៃ មានវិបត្ដិផ្នែកនយោបាយ។ តែបើមាននៅចំណុច ណា ភូមិណា ដែលមានការដេញ ចាប់ពលករខ្មែរមកធ្វើបាប ហើយគំរាមយកលុយ សូមឱ្យភាគីកម្ពុជា ជួយផ្ដល់ព័ត៍មានផង តែចំពោះក្នុងស្រុកយើងនេះ គឺគ្មានការធ្វើដូចេះទេ ។
លោកអភិបាលស្រុកខ្លងយៃ បានមានប្រសាសន៏ថា លោកមានការសប្បាយចិត្ដ ដោយបានរួម សហការគា្នយ៉ាងស្អិតរមួត ចេះផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក និងផ្ដល់នូវបទពិសោធន៏ គ្នាទៅវិញទៅមក ចេះសាមគ្គីគ្នា រវាងស្រុកមណ្ឌលសីមា និងស្រុកខ្លងយ៉ៃ ដែលមានព្រំទល់ជាប់គ្នា ។ នៅក្នុងឱកាសនោះ ដែរលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បាមទៅធ្វើការចូលរួមដាំកូន ឈើ ជាមួយលោក អភិបាល ស្រុកខ្លងយ៉ៃផងដែរ ៕