Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការតវ៉ាប្រឆាំង វើលខាប់ បន្តធ្វើឡើង នៅប្រេស៊ីល

$
0
0

 (ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា នេះថា ការតវ៉ា ប្រឆាំងនឹងការប្រកួតបាល់ ទាត់ពិភពលោក វើលខាប់ នៅតែបន្តធ្វើឡើងតាមបណ្តា ទីក្រុងមួយចំនួនក្នុងប្រទេសប្រេស៊ីលនៅឡើយ បើទោះបីជាពេលនេះ ការប្រកួតបានឈាន ចូលដល់ថ្ងៃទី០៩ សម្រាប់វគ្គជម្រុះដំបូងក៏ដោយ។

ក្រុមប្រឆាំង វើលខាប់ ជាជនជាតិប្រេស៊ីលផ្ទាល់ បានសម្តែងការមិនចិត្តចំពោះរដ្ឋាភិបាល ដែលដឹកនាំដោយលោកស្រីប្រធានាធិបតី ឌីលម៉ា រួសេហ្វ ថាបានចំណាយថវិកាជាតិរាប់ពាន់ លានដុល្លារទៅលើការរៀបចំការប្រកួតបាល់ទាត់ធំបំផុតលើលោកនេះ តែភ្លេចចំពោះជន ក្រីក្ររាប់លាននាក់ក្នុងប្រទេសដែលត្រូវការជំនួយជាបន្ទាន់។

ចំពោះការតវ៉ានោះដែរ មានការចូលរួមពីប្រជាពលរដ្ឋ, និស្សិត, មន្ត្រីរាជការ, គ្រូបង្រៀន, និង មន្ត្រីតុលាការ ជាដើម។ ពួកគេបានរិះគន់ពីអំពើពុករលួយរបស់រដ្ឋាភិបាលក្នុងរៀបចំ ការ ប្រកួតវើលខាប់ ហើយថាប្រទេសប្រេស៊ីល មិនគួរចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើ កីឡានេះឡើយ ដោយគួរតែចំណាយលើការ អភិវឌ្ឍប្រទេសជាតិឲ្យបានប្រសើរឡើងវិញទើប ល្អជាង។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>