បាដាដ, ស៊ីអ៊ិនអ៊ិន៖ មន្ត្រីអ៊ីរ៉ាក់ ម្នាក់បាននិយាយ នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២ នេះ ថា មានការ បាញ់រះ និងមានគ្រាប់បែកផ្ទុះ ទូទាំងប្រទេសអ៊ីរ៉ាក់ ស្លាប់ពួកអាល់កៃដា ៨០នាក់ និងរបួស ២៧០នាក់។
ពួកបះបោរបានវាយប្រហារទីក្រុងបាដាដ, គីរគូក, សាឡាហេឌីន, អ៊ាន់បា, វ៉ាស៊ីត, និងខេត្ត ឌីយ៉ាឡា នេះបើយោងតាមសម្តីមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ហើយអំពើហិង្សានេះមកដល់ថ្ងៃចុង ក្រោយនៃ ខែសាសនា ឥស្លាមរ៉ាម៉ាឌាន់ ដែលជាប្រពៃណីអ៊ីរ៉ាក់ទៅហាងទំនិញ និងផ្សារជា ច្រើន ដើម្បីត្រៀមរៀបចំសម្រាប់ថ្ងៃបុណ្យ Eid ។
អាជ្ញាធរអ៊ីរ៉ាក់បានប្រាប់ CNN ថាលោកបានរិះគន់លើពួកអាល់កៃដា សម្រាប់អ្វីដែលពួក គេ បានប្រព្រឹត្ត ខណៈដែលពួកគេកំពុងបាញ់ប្រហារតំបន់ស៊ីអ៊ីត។ អំពើហិង្សាចុងក្រោយនៅ យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រថយន្តដែលមានផ្ទុកគ្រាប់បែកបានបំផ្ទុះគ្រាប់នោះឡើង តាមផ្លូវដែលមានរថយន្តជាច្រើនកកស្ទះនៅ ខេត្ត សាហ្វារ៉ានីយ៉ា ទីក្រុងបាដាដ បានសម្លាប់ មនុស្ស ៣១ និងរបួស ៥៦នាក់។
មន្រ្តីប៉ូលីស និង មន្រ្តីសុខាភិបាលបាននិយាយថា នៅពេលនោះផងដែរក៏មានពួកប្រដាប់ អាវុធ ១៥នាក់បាន សម្លាប់យោធាអ៊ីរ៉ាក់ ១០នាក់ក្នុងអំពើហិង្សានេះនៅប៉ុស្ត៍យោធាបាដាដ ហើយនៅភាគខាងត្បូងទីក្រុងខេត្ត វ៉ាស៊ីតក៏មានរថយន្តបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត សម្លាប់មនុស្ស ៥នាក់ និងរបួស ៧០នាក់ផងដែរ។
រីឯរថយន្តបីគ្រឿងដែលបានផ្ទុះឡើងតាមផ្លូវនៅកន្លែងបីផ្សេងគ្នាខេត្តគីរគូក សម្លាប់មនុស្ស ៧នាក់ ហើយ ពួកប្រដាប់អាវុធទាំងនោះក៏បានប្រហារលើប៉ូលីសឆែកឆេរម្នាក់ និងប៉ូលីស យាម ប៉ុស្ត៍ម្នាក់ផងដែរក្បែរ ទីក្រុងអ៊ាន់បា ហើយពួកគេក៏បានសម្លាប់មនុស្ស ៧នាក់ផ្សេងទៀត រួមទាំងប៉ូលីស ៦នាក់ផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនៅទីក្រុងបាដាដ រថយន្តបំផ្ទុះគ្រាប់បែកបានផ្ទុះ ឡើងក្រៅ ភោជនីយដ្ឋាន សម្លាប់មនុស្ស ១៦នាក់ និងរបួស ៤៩នាក់ ខណៈដែលមានរថយន្ត បំផ្ទុះបី ទៀតសម្លាប់មនុស្ស ៦នាក់៕