Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាមេរិកនឹងប្រារព្ធ ខួបលើកទី២០ នៃទីភ្នាក់ងារអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំនៅកម្ពុជា

$
0
0

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹង ថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ខ្លួននឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃការបង្កើត ទីភ្នាក់អាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងខួបទី២០ ដែលប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា កម្មវិធីនេះនឹងមានការចូលរួមដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទូលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោក សុខ អាន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William E. Todd និងនាយកបេសកកម្ម USAID លោក Flynn Fuller និងតំណាងរាជរដ្ឋាភិបាលជាច្រើនទៀត។

ទីភ្នាក់អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិដែលហៅកាត់ថា USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ ដោយ ផុសចេញពីស្មារតី នៃភាពជឿនលឿន ការច្នៃប្រឌិត និងការឆ្លុះបញ្ចាំងពីគុណតម្លៃ អត្តចរិត និងជំនឿជាមូលដ្ឋាន លើទង្វើរត្រឹមត្រូវរបស់ជនជាតិអាមេរិកដូច្នេះហើយ ស្មារតីនេះត្រូវបានលោកប្រធានាធិបតី John F. Kennedy មានការអំពាវនាវឡើងឲ្យបង្កើតទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ ដើម្បីជួយសង្រ្គោះ និងប្រយុទ្ធប្រឆាំង ភាពអត់ឃ្លាន ជំងឺ និងភាពក្រីក្រនៅទូទាំងសាកលលោក។

បេសកកម្មរបស់ USAID ប្រចាំនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពី២០ឆ្នាំមុន ពោលគឺក្នុងអំឡុងឆ្នាំ១៩៩២។ ទីភ្នាក់នេះ បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយដៃគូជាច្រើន ដើម្បីធ្វើឲ្យជីវិត របស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។

នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ USAID បានជួយកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើង នូវគុណភាព និង ការទទួលបាននូវសេវាថែទាំសុខភាពសង្គ្រោះជីវិត បង្កើនចំណូលរបស់ប្រជាពលរដ្ឋ ពង្រឹងផលិតកម្មកសិកម្ម អភិរក្សធនធានធម្មជាតិដ៏សម្បូររបស់ប្រទេសកម្ពុជា និងធ្វើឲ្យប្រជាពល រដ្ឋកម្ពុជាបានចូលរួមនៅក្នុងដំណើរ ការនយោបាយក្នុងប្រទេសរបស់ខ្លួន។ សមិទ្ធិផលដែលសម្រេចបានមកនេះ គឺបានមកពីភាពជាដៃគូជាមួយ កម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>