Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលាកម្ពុជា អូស្រ្តាលីធ្វើពិធី បើកបវេសនកាល និងចែកប័ណ្ណ សរសើរ ដល់សិស្សពូកែ

$
0
0

ភ្នំពេញ ៖ កាលពីពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១២ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលា កម្ពុជា អូស្រ្តាលី បានរៀបចំពីធីបើកបវេសនកាលឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ នៅក្នុងសាលា កម្ពុជា អូស្រ្តាលី ដែលមានទីតាំងស្ថិតនៅ អគារលេខ ២៥ និង ២៨ អេហ្វ ផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពិធីនេះស្ថិតក្រោមវត្តមាន របស់លោក ផាន់ សិទ្ធី អគ្គនាយកសាលាកម្ពុជា អូស្រ្តាលី និងលោកគ្រូជនជាតិបរទេសជាច្រើននាក់ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឪពុកម្តាយ សិស្សានុសិស្ស។

លោក ផាន់ សិទ្ធី អគ្គនាយកសាលា កម្ពុជា អូស្រ្តាលី បានមានប្រសាសន៍សំណេះសំណាលជាមួយ សិស្សានុសិស្សនិងអាណាព្យាបាលសិស្សទាំងក្តីរីករាយបំផុត។ លោកក៏បានមានប្រសាសន៍ប្រាប់ដល់ អាណាព្យាបាលសិស្សថា សាលាកម្ពុជា អូស្រ្តាលី គឺជាគ្រឹះស្ថានសិក្សាចំណេះទូទៅ ចាប់ពីមត្តេយ្យ សិក្សារហូតដល់វិទ្យាល័យ និងជាមជ្ឍមណ្ឌលបណ្តុះ បណ្តាលភាសាអង់គ្លេស ដែលបានការទទួល ស្គាល់ ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្តថា សាលាកម្ពុជា អូស្រ្តាលី ជាសាលាចំណេះ ដឹងទូទៅខ្មែរ អង់គ្លេសចាប់ពីមត្តេយ្យដល់ថ្នាក់ទី ១២ កម្មវិធីសិក្សាស្របតាមក្រសួងអប់រំយុវជននិងកីឡា និងមានកម្មវិធីសិក្សាដូចគ្នានឹងសាលាបញ្ញាសាស្រ្តអន្តរជាតិ ។ ហើយសាលាកម្ពុជាអូស្រ្តាលី ធានាគុណភាព សិក្សា អប់រំខ្ពស់ ជាគ្រឹះដ៏រឹងមាំសម្រាប់កុលបុត្រ កុលធីតា បន្តការ សិក្សាទៅថ្នាក់ឧត្តមសិក្សា និងសាលាជំរុញ ការអប់រំធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព សីលធម៌ និងសេចក្តីថ្លៃថ្នូរ និងរៀននៅសាលាកម្ពុជា អូស្រ្តាលី នាំឲ្យឆាប់ចេះអាននិងសរសេរអក្សរខ្មែរបាន ច្បាស់លាស់ ហើយសាលានេះនាំឲ្យចេះអាន ចេះ សរសេរ និងចេះសន្ទនាភាសាអង់គ្លេសច្បាស់លាស់ដទៃ។

លោកអគ្គនាយកបានបន្ថែមថាសាលាកម្ពុជា អូស្រ្តាលី មានកម្មវិធីសិក្សាសិល្បៈ តន្ត្រី និងកីឡាការាតេដូដើម្បី អប់រំ កាយសម្បទាឲ្យបានដ៏ត្រឹមត្រូវ ហើយការបញ្ជូនបុត្រ ធីតា មកចូលរៀននៅសាលាកម្ពុជា អូស្រ្តាលី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសសាលានេះមានគ្រូខ្មែរ និងគ្រូបរទេសដែលមានគរុកោសល្យ មានបទពិសោធន៍និងក្រមសីលធម៌ខ្ពស់ ។ ចំណែកកម្មវិធីសិក្សាវិញនោះគឺទាន់សម័យធ្វើឲ្យសិស្សងាយយល់ ឆាបចេះ និងមានការតាមដានការសិក្សាសិស្សជាប្រចាំ និងមានបង្រៀនកុំព្យូទ័រ ចាប់ពីសិស្សមត្តេយ្យនិងសិស្សា នុសិស្សទូទៅ លើសពីនេះសាលាមានកម្មវិធីឲ្យសិស្សធ្វើការសិក្សាស្រាវជ្រាវនៅបណ្ណាល័យនិងការស្រាវជ្រាវ តាមអ៊ិនធឺណែត ។

បន្ទាប់ពីលោក ផាន់ សិទ្ធី មានប្រសាសន៍រួចមកនោះលោកបានប្រគល់ប័ត្រសរសើរដល់សិស្សពូកែ ផ្នែកភាសាខ្មែរ និងអង់គ្លេស នៅក្នុងសាលាកម្ពុជា អូស្រ្តាលី និងបានប្រកាសបើកបវេសនកាលចាប់ថ្ងៃនេះតទៅ ។ ក្រោយពីប្រកាសបើកបវេសនកាលនោះអាណាព្យាបាលសិស្សម្នាក់តំណាងឲ្យអាណាព្យាបាលសិស្សទាំង អស់បានឡើងសម្តែងនៅអំណរគុណដល់លោកគ្រូអ្នកគ្រូ ខ្មែរ និងបរទេស នៅក្នុងសាលាកម្ពុជា អូស្រ្តាលី នេះទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនឲ្យកូនៗរបស់គាត់ក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងជាសរសទ្រូងដ៏រឹងមាំ សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>