Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការងាររបស់ ចៅសង្កាត់ ទួលស្វាយព្រៃទី២ ដែលត្រូវធ្វើ ក្នុងអាណត្តិទី៣ ត្រូវបន្ត និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់

$
0
0

ភ្នំពេញៈ លោក យន់ ចាន់ ចៅសង្កាត់ទួលស្វាយព្រៃទី២ (ចៅសង្កាត់មកពីគណបក្ស ប្រជាជនកម្ពុជា) បានថ្លែងបញ្ជាក់អំពី គោលនយោបាយរបស់ខ្លួន ក៏ដូចជាការសន្យា ជាមួយប្រជាពលរដ្ឋ ក្រោយប្រកាស សុពលភាពនេះ ការងារដែលត្រូវធ្វើបន្ត ថែមទំាងជួសជុលហេដ្ឋារចនាសម្ព័ន្ធ រៀបចំសណ្តាប់ធ្នាប់ និងគ្រប់គ្រងសន្តិសុខ ក្នុងសង្កាត់។

លោក យន់ ចាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ថា ក្នុងអាណត្តិទី២ ក្រុមការងារសង្កាត់ ក៏ដូចជាអាជ្ញាធរថ្នាក់លើ បានធ្វើការជួសជុលផ្លូវចំនួន ១៧ខ្សែ រួចរាល់ហើយ ដូច្នេះក្នុងអាណត្តិទី៣នេះ សង្កាត់មានតែបន្តរួមចំណែកក្នុងការងារ ថែមទំាងជួសជុល ហេដ្ឋារចនាសម័្ពន្ធទាំងនោះ និងធ្វើការជួសជុលកន្លែងណា ដែលខូចខ្លះៗ, ត្រួតពិនិត្យអំពូល ដែលបានដាក់រួចរាល់ ហើយប្រសិនបើមានដាច់ ក្រុមអាជ្ញាធរនឹងធ្វើការដោះដូរភ្លាមៗ ដើម្បីបំភ្លឺផ្លូវ ជូនប្រជាពលរដ្ឋការពារសន្តិសុខ ក្នុងការធ្វើដំណើរ នាពេលយប់ព្រលប់ ជាមួយគ្នានេះដែរ សង្កាត់ក៏បានធ្វើការស្តារលូ ជូនប្រជាពលរដ្ឋនៅផ្លូវលេខ២៩៦ និងផ្លូវលេខ ២៩០ ហើយក្នុងនោះសង្កាត់មានផែនការ ចលនាប្រជាពលរដ្ឋដាក់លូថ្មី នៅផ្លូវលេខ១៩៩ និងផ្លូវលេខ៣៧៤ ផងដែរ ។

ចៅសង្កាត់ទួលស្វាយព្រៃទី២ បន្តទៀតថា សម្រាប់ការងារសន្តិសុខ សណ្តាប់ធ្នាប់វិញ បទល្មើសលួច ឆក់ និងប្លន់ មានការថយចុះ ក៏ព្រោះតែក្រុមសមត្ថកិច្ច បានចាប់ខ្លួនមុខសញ្ញាចាស់បាន ២នាក់ រួចបញ្ជូនទៅកាន់សាលាដំបូង ដើម្បីផ្តន្ទាទោស, បញ្ហាក្មេងទំនើងក៏គ្មានដែរក្នុងសង្កាត់ ដោយបញ្ហាគ្រឿងញៀនវិញ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ នេះ គ្មានកន្លែងផលិតគ្រឿងញៀន គ្មានការចែកចាយគ្រឿងញៀននោះទេ ប៉ុន្តែមានតិចតួច ចំពោះអ្នកលួចលាក់ប្រើប្រាស់ រឺឯបញ្ហា អនាធិបតេយ្យ ដែលកើតចេញពីស្រ្តីបម្រើសេវាផ្លូវភេទ ចាំឈរហៅម៉ូយតាមផ្លូវនោះ ក៏បានការគ្រប់គ្រងបានល្អប្រសើរជាមុនដែរ បន្ទាប់ពីចាប់បានមេខ្លោងម្នាក់ ឈ្មោះ ប៉ារ៉ា រួចបញ្ជូនទៅពន្ធនាគារព្រៃសរ ហើយប៉ុន្មានខែ ក្នុងឆ្នាំ២០១២ដដែរនេះ ក៏បានចាប់ខ្លួនមេខ្យល់ជាង ១០នាក់ បញ្ជូនទៅផ្តន្ទាទោសដូចគ្នា ប៉ុន្តែក៏នៅតែមាន កើតរូបភាពតិចតួច ហើយអាជ្ញាធរនឹងព្យាយាម លុបបំបាត់ឲ្យអស់។

ចៅសង្កាត់ទួលស្វាយព្រៃទី២ លោក យន់ ចាន់ បានបញ្ជាក់បន្ថែមថា ក្រោយការប្រកាសសុពលភាព សង្កាត់បានអនុវត្តនូវអ្វី ដែលជាការសន្យា ជាមួយរាស្រ្ត នៅមុនពេលបោះឆ្នោត បានចំនួន៤០ ភាគរយ ហើយនៅសល់ខ្លះទៀត សង្កាត់នឹងអនុវត្តន៍បន្ត តាមផែនការជាជំហានៗ ដែលរួមមានធ្វើការកាត់បន្ថយ ការកកស្ទះ នៅផ្លូវមុនី្នរ៉េត និងផ្លូវម៉ៅសេទុង, បន្តស្តារលូនៅគ្រប់ផ្លូវទាំងអស់, មានការបើកវេទកាសាធារណៈ ក្នុងមួយខែម្តង ឬពីរដង ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីការ សំណូមពរ និងបញ្ហាផ្សេងៗកើតមាន ក្នុងសង្កាត់, បន្តអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះមានបង្កើត ឲ្យមានប្រជាការពារចំនួន ១០នាក់ ដើរល្បាតជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ នាពេលយប់ព្រលប់ និងបន្តការគ្រប់គ្រងតាមទីតាំង មួយចំនួន ដូចជាផ្ទះសំណាក់, សណ្ឋាគារ និងផ្ទះជួល ដោយដាក់កម្លាំងទៅពិនិត្យ ចុះស្រង់ស្ថិតិ និងត្រួពិនិត្យឯកសារស្នាក់ផងដែ ដោយឡែកន្លែងផឹកស៊ី និងបៀហ្គាឌិន និងបន្តកោះហៅមកប្រជុំណែនាំ អំពីរបៀបគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីចៀសវាង ភាពអនាធិបតេយ្យ និងបង្កការរំខាន ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles