Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌដូនពេញ ជួបសំណេះសំណាល និងផ្តល់អំណោយ ដល់ពលករ ទើបមក ពីប្រទេសថៃ

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងប្រធាន ក្រុមប្រឹក្សាខណ្ឌ លោក ហែម អាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ បានជួប សំណេះសំណាល ជាមួយ ប្រជាពលករ ដែលទើបមកពី ប្រទេសថៃ ដែលរស់នៅ ក្នុងទឹកដី ខណ្ឌដូនពេញ តាមសង្កាត់ចំនួន៥ ក្នុងចំណោម សង្កាត់ទាំង១១ ព្រមទាំង បានផ្តល់ អំណោយ និងថវិកា មួយចំនួន ដល់ពលករ ទាំងនោះ ផងដែរ ។

យោងតាម របាយការណ៍ របស់អភិបាលខណ្ឌ លោក គួច ចំរើន បានឲ្យដឹងថា ចំនួនពលករ ដែលទើប ត្រឡប់មកពី ប្រទេសថៃវិញ ហើយរស់នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ មានចំនួន២៨នាក់ ក្នុងនោះស្រី៨នាក់ ដែលពលករ ទាំងនោះ រួមមាន រស់នៅ សង្កាត់វត្តភ្នំ ចំនួន៦នាក់ សង្កាត់ស្រះចកចំនួន៣នាក់ សង្កាត់ផ្សារចាស់ ចំនួន២នាក់ សង្កាត់ផ្សារថ្មីទី១ ចំនួន២នាក់ និងសង្កាត់ជ័យជំនះ ចំនួន១៥នាក់ ។

តែចំនួនពលករ ដែលមកទទួលនូវអំណោយ ពីលោកអភិបាលខណ្ឌ និងប្រធានក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃនេះ មានចំនួន ៣៣គ្រួសារ ។

នៅចំពោះមុខ ប្រជាពលករ ទាំងនេះ អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន បានលើកឡើងនូវសេចក្តីសម្រេច ភ្លាមៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយតម្រូវ ឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើលិខិតឆ្លងដែន ធម្មតាជូនដល់ពលករ សិស្ស និសិ្សត ត្រឹមតម្លៃថតរូប ៤ដុល្លារប៉ុណ្ណោះ ក្នុងរយះពេលប្រមាណ២០ថ្ងៃ។

ចំពោះសេចក្តីសម្រេច ភ្លាមៗ របស់ប្រមុខរាជរដ្ឋាភិបាល ខាងលើនេះ ត្រូវបានលោក គួច ចំរើន គូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ ខ្ពស់បំផុត ដើម្បីជួយសម្រួល ដល់ពលករទាំងអស់ ដើម្បីចង់បន្ត ធ្វើការងារ ដោយស្របច្បាប់ នៅបរទេស បូករួមទាំង ប្រទេសថៃ ដែលធ្លាប់ធ្វើ កន្លងមកនេះ។

លោក គួច ចំរើន ក៏បានលើកឡើង នូវផលលំបាក និងការប្រឈមមុខ បញ្ហាមួយចំនួន សម្រាប់ប្រជាពលករ ដែលធ្វើការងារ ខុសច្បាប់ នៅក្នុងប្រទេសថៃ នាពេលកន្លងមក រហូតធ្វើឲ្យអាជ្ញាធរ ថៃ បើកយុទ្ធនាការ ចាប់បញ្ជូនពលករទាំងនោះមកស្រុកវិញ ។

យ៉ាងណាក៏ដោយ លោកថា ក្រោយពេលប្រជាពលករ ត្រឡប់មកវិញភ្លាមៗ រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីការ ជួយជញ្ជូន ត្រឡប់ទៅកាន់ លំនៅដ្ឋានរៀងៗ ខ្លួនប្រកប ដោយសុវត្ថិភាពនោះ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងការងារ ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយសម្រួល និងជួយស្វែង រកការងារ ជូនដល់ពលករ ទាំងនោះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសេចក្តីសម្រេចមួយដោយតម្រូវធ្វើលិខិត ឆ្លងដែនធម្មតា ដល់ពលករ សិស្ស និងនិស្សិត ដែលនេះជាការយកចិត្តយ៉ាងខ្ពស់ របស់រាជរដ្ឋាភិបាលផ្ទុះពីអ្វី ដែលជាការលើកឡើង និងការចោទប្រកាន់ របស់ថ្នាក់ដឹកនាំ និងមន្រ្តី គណបក្សប្រឆាំង បូករួមទាំងអង្គការ សង្គមស៊ីវិល មួយចំនួនទៀតនោះ។

ក្រោយបញ្ចប់ការ សំណេះសំណាល និងផ្តាំផ្ញើការ សួរសុខទុក្ខ រួចមក លោកអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សា និងថ្នាក់ដឹកនាំ បានចែកនូវថវិកាម្នាក់ៗចំនួន៥ម៉ឺនរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles