កោះកុង៖ អ្នករាយការណ៍ ពិសេសនៃស្ថានភាព សិទ្ធិមនុស្សប្រចាំ ប្រទេសកម្ពុជា របស់អង្គការ សហប្រជាជាតិ (អ.ស.ប) លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ បានជួបជាមួយប្រជា ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តកោះកុង ដោយសារអ្នកមានអំណាច រំលោភយកដីពួកគាត់នាពេលកន្លង មក។
សូមបញ្ជាក់ថា លោក សូរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា តាំងពីថ្ងៃទី១៥ខែមិថុនា មកម្ល៉េះ ដែលការបំពេញទស្សនកិច្ចលើកនេះ មានរយៈពេល១០ថ្ងៃចាប់ពីទី១៥ ដល់ ទី២៥ ខែមិថុនា ដែលនេះ ជាដំណើរទស្សនកិច្ច របស់លោកលើកទី១១ ហើយមក កាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩។
ក្នុងអំឡុងពេលនៃទស្សនកិច្ចចំនួន ១០ថ្ងៃនេះ អ្នកជំនាញឯករាជ្យខាងលើ ក៏ជួប ពិភាក្សាជាមួយនឹងមន្ត្រីជាន់ ខ្ពស់នានានៃរាជរដ្ឋាភិបាល ហើយបន្ទាប់មកនឹងជួប ជាមួយតំណាង អង្គការសង្គម ស៊ីវិល, សហគមន៍ជំនួញ, តំណាងអង្គការសហប្រជាជាតិក្នុង ប្រទេស, និង ម្ចាស់ជំនួយទាំងឡាយផងដែរ៕