បាត់ដំបងៈ កម្លាំងនគរបាល អនុវត្តដីកា ខេត្តបានចាប់បញ្ជូន យុវជនម្នាក់ តាមដីបង្គាប់ឲ្យនាំខ្លួន លេខ ១៥៨ ពស.ព្រទ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៤ ចេញដោយចៅក្រមស៊ើបសួរ លោក យាប់ មេត្តា សាលាដំបូងខេត្ត បាត់ដំបង ដែលជនជាប់ចោទ បានប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ។
មន្រ្តីនគរបាល អនុវត្តដីកា ខេត្តបានឲ្យដឹងថា យោងតាមដីការ បង្គាប់ឲ្យនាំខ្លួនលេខ១៥៨ ពស.ព្រទ ចុះថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៤ ចេញដោយចៅក្រមស៊ើបសួរ លោក យាប់ មេត្តា សាលាដំបូងខេត្ត បាត់ដំបង អធិការនគរបាលស្រុកកំរៀង បានចាប់បញ្ជូន ជនជាប់ចោទ ឈ្មោះ ប៉ែន ពៅ ហៅចាស់ ភេទប្រុស អាយុអាយុ១៥ឆ្នាំ (បច្ចុប្បន្ន) អាយុ១៧ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោសកន្លងទៅ ។
ក្រោយពីកម្លាំង នគរបាលស្រុកកំរៀង បានបញ្ជូនជន ជាប់ចោទរួចមក មន្រ្តីអនុវត្តដីកាខេត្ត បានចាប់បញ្ជូនជនជាប់ចោទ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃ ទី២៣ ខែមិថុនានេះ ដើម្បីចាត់ការតាមច្បាប់ ។ ព្រោះសាវតាជនជាប់ចោទ មាននៅក្នុងដៃ តុលាការស្រាប់ហើយ ។