ភ្នំពេញ៖ លោក គិត វណ្ណៈ អធិការរងខណ្ឌពោធិ៍សែនជ័យទទួលផែនអត្តសញ្ញាណប័ណ្ណនិងស្ថិតិ ជួស មុខឲ្យលោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែន ជ័យបាននាំយកទឹកប្រាក់ ចំនួន៤៥០ ម៉ឺនរៀលទៅ ចូលរួមមរណ ទុក្ខរបស់ក្រុម គ្រួសារលោក សោម សាម៉ុន អធិការរងខណ្ឌពោធិ៍សែន ជ័យទទួលផែន សេនាធិការ ដែល បានចូលមរណភាពកាល ពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០១២នៅឯមន្ទីរ ពេទ្យប្រទេសវៀតណាម ហើយត្រូវបានដឹកសព យកមកធ្វើ បុណ្យ តាម ប្រពៃ ណីនៅ ភូមិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដែលជាផ្ទះរបស់ប្អូន។
លោក គិត វណ្ណៈ អធិការរងទទួល ផែនអត្តសញ្ញាណ ប័ណ្ណនិងស្ថិតិបានឲ្យដឹងថា ប្រាក់ដែលលោក បានយកទៅ ចូលរួមរំលែកមរណ ទុក្ខដល់ក្រុមគ្រួសារ នៃសព លោក សោម សាម៉ុន អធិការរងទទួល ផែនសេនាធិការនោះ គឺមានចំនួន៤៥០ម៉ឺនរៀល ដែលជាទឹកប្រាក់ បានមកពីចូលរួម របស់មន្ត្រីនគរ បាល ខណ្ឌ និងមួយ ចំនួនទៀត គឺជាប្រាក់របស់ ប៊ន សំអាត អធិការនគរបាលខណ្ឌ ។
ដោយសារតែលោកមើលឃើញពីសកម្មភាព ដ៏ល្អរបស់លោក សោម សាម៉ុន និងដោយមាន ភាព ស្តាយ ស្រណោះចំពោះ មន្ត្រីក្រោមឱវាទ ដែលធ្លាប់បំពេញ ការងារ បាន យ៉ាងល្អ មិនគិតពីផល ប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែពីផលប្រយោជន៍រួម ទើបលោកបានចូល រួមរំលែកនូវមរណ ទុក្ខដល់ក្រុម គ្រួសារនៃសពរបស់ សោម សា ម៉ុន នូវទឹកប្រាក់៤៥០ម៉ឺនរៀល ធ្វើឲ្យមន្ត្រីនគរបាល ផ្សេងទៀតមានការសប្បាយចិត្តយ៉ាងខ្លាំង និងកោតសរសើរ ដល់លោកអធិការ ហើយនេះគឺជាការលើក ទឹកចិត្ត ចំពោះ មន្ត្រីក្រោមឱវាទកាន់តែមានជំនឿចិត្តក្នុងការបំពេញការងារ។
លោក គិត វណ្ណៈ បានបន្តទៀតថា លោក សោម សាម៉ុន មានអាយុ៥៥ឆ្នាំ បានចូលមរណ ភាពកាល ពីវេលា ម៉ោង៩និង២០នាទីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១២នៅឯមន្ទីរ ពេទ្យ ចារីយ៍ប្រទេសវៀតណាម ដោយរោគាពាធ បាន ដឹកបញ្ជូនសព លោកមកកាន់ក្នុង ស្រុកកោះធំដែល ជាផ្ទះរបស់ប្អូន ។ លោកបានបន្តទៀតថា លោក សោម សាម៉ុន បានបំរើការងារនៅ ខណ្ឌពោធិ៍សែនជ័យ អស់រយៈ៥ ឆ្នាំមក ហើយ គឺចាប់តាំងពីឆ្នាំ ២០០៧រហូតដល់បច្ចុប្បន្ន ហើយលោកបំពេញ ការងារបានល្អណាស់ ពុំដែលមានមតិរិះគន់ ពីមន្ត្រីនគរបាលណាម្នាក់ ឬពលរដ្ឋក្នុងមូលដ្ឋាននោះឡើយ៕