សុរ៉ាថានី ៖ ឧប្បត្តិវហេតុគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តដឹកទំនិញ និង រថយន្តទូរីសដឹកពលករកម្ពុជា នៅខេត្ត សុរាថានី ភាគខាងត្បួងប្រទេសថៃ បណ្តាល់ឲ្យពលករខ្មែរ ម្នាក់ស្លាប់ និង ១៥ នាក់ផេ្សងទៀតរងរបួស នេះបើយោងតាមគេហទំព័រ The Nation របស់ថៃ នៅព្រឹកនេះ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ខណៈរថយន្តទូរីស ដឹកពលករកម្ពុជាពេញ ធ្វើដំណើរពីខេត្ត យ៉ាឡា ឆ្ពោះមកក្រុង បាងកក ស្រាប់តែមកចំណុចកើតហេតុ នៅក្នុងខេត្ត សុរ៉ាថានី រថយន្តទូរីស បុកពីរថយន្តដឹកទំនិញ យ៉ាងពេញទំហឹង បណ្តាលពលករខ្មែរជាស្រ្តី ម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកឯពលករខ្មែរ ១៥ នាក់ផេ្សងទៀតរងរបួសធ្ងន់ និង ស្រាល ត្រូវបានក្រុមជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។