មណ្ឌលគិរី៖ ជំនួញឈើប្រណីតលើទឹកដីខេត្ត មណ្ឌលគិរី កំពុងពេញនិយម និងកាកកប ខ្លាំងណាស់សម្រាប់ឈ្មួញ ដែលពាក់ ឬមានស្បែកខ្លា។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកឃ្លាំងមើលជំនួញឈើប្រណីតនៅខេត្តមណ្ឌលគិរី បាន បង្ហាញឈ្មោះមន្រ្តីនគរបាល ការពារព្រំដែន២នាក់ទៀតហើយ កំពុងធ្វើជំនួញឈើប្រណីតជោគជ័យខ្លាំងណាស់មិន មានការរំខានពីមន្រ្តីពាក់ព័ន្ធ ឬរដ្ឋបាលព្រៃឈើខេត្តនោះឡើយ។
មន្រ្តីនគរបាលការពារព្រំដែនខេត្តមណ្ឌលគិរី ដែលក្រុមអ្នកឃ្លាំមើលជំនួញឈើប្រណីតយកមកបង្ហាញថ្ងៃនេះ គឺ លោក សៀក ពៅ ហៅកោក មន្រ្តីនគរបាលបម្រើការនៅវរៈនគរបាលការពារព្រំដែនលេខ៦២១ និង ម្នាក់ទៀត ឈ្មោះ សួស វ៉ូរ៉ា មន្ត្រីនគរបាលបម្រើការនៅស្រុកកែវសីមា។
ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានទម្លាយឲ្យដឹងថា លោក សៀក ពៅ ហៅ កោក និង លោក សួស វ៉ូរ៉ា ល្បីល្បាញខ្លាំងណាស់ខាងដឹកជញ្ជូនឈើប្រណីតឆ្លងដែនយកទៅលក់នៅព្រំដែនវៀតណាម តាម ច្រករបៀងងុំាដី ជារៀងរាល់យប់តាមរយៈរថយន្តកែច្នៃ និងរថយន្តឡង់គ្រីស័រ។ សកម្មភាព ធ្វើជំនួញឈើប្រណីត របស់មន្រ្តីនគរបាលទាំងពីររូបនេះ មិនមានការរាំងអ្វីពីមន្រ្តីមានសមត្ថកិច្ចមើលការខុសត្រូវលើបទល្មើសព្រៃឈើ ឡើយ។
ជារឿយៗ គេតែងតែឮពីការដាក់ចេញនូវបទបញ្ជាឲ្យមន្រ្តីមានសមត្ថកិច្ចទប់ស្កាត់នូវបទល្មើសព្រៃឈើពីនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន។ ផ្ទុយ ទៅវិញ លោក សៀក ពៅ ហៅ កោក និងលោក សួស វ៉ូរ៉ា ដែលជាមន្រ្តីនគរបាលស្រាប់ បានដឹង និងស្តាប់ឮបទ បញ្ជានេះយ៉ាងច្បាស់ទៅហើយនោះ បែរជាគឃ្លើនប្រព្រឹត្តបទល្មើសធ្វើជំនួញឈើប្រណីតស្វែងរកលុយកាក់ មិន គិតពីផលប៉ះពាល់ដល់កិត្តនាម ឬកិត្តិស័ព្ទរបស់រាជរដ្ឋាភិបាល និងស្ថាប័ននគរបាលជាតិនោះឡើយ៕