ភ្នំពេញ៖ តំណាងនិយោជិក សហគ្រាសជាង ១០០នាក់ រួមនិងសិស្សនិស្សិត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះ បានជួបជុំគ្នា ក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា និងការត្រៀមខ្លួនសម្រាប់ សមហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ នាសណ្ឋាគារស៊ូហ្វីតែល ។
ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ លោក អ៊ុក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមិនតែប៉ុណ្ណោះ សិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់វិស័យឯកជន ធ្វើការពិភាក្សា និងផ្តល់យោបល់ដល់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដើម្បីរួមចំណែកក្នុងការ កំណែទម្រង់បញ្ហាមួយចំនួន ហើយធានាថា កម្ពុជាពិតជាដៃគូដ៏រឹងមំា ខណៈដែលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ចូលមកដល់៕