ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានប្រទានឱ្យ នូវសម្រស់ដ៏ស្រស់ស្អាត និងធនធានធម្មជាតិ ដ៏សម្បូរបែប។ តាមប្រពៃណី ប្រទេសកម្ពុជា ក៏ជាអ្នកការពារសុខភាពមួយផងដែរ ជាពិសេសនៅពេលប្រៀបធៀប ជាមួយបស្ចិមប្រទេស ដែលចុះខ្សោយ។ ជាប្រការមិនល្អ ដូចប្រទេសផ្សេងទៀត នៅអាស៊ីដែរ ប្រទេសកម្ពុជាមិនអាចទប់ ស្កាត់ការវាយលុក ដែលកំពុងកើនឡើងនៃឥទ្ធិពល នៃជីវិតសម័យទំនើប ដែលមិនល្អ ចំពោះសុខភាពបានឡើយ។
អត្រាជំងឺធាត់ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០០ មានស្ដ្រី និងបុរសនៅក្នុងប្រទេសកម្ពុជាតែ ៩% និង ៧% ប៉ុណ្ណោះ លើសទម្ងន់ ប៉ុន្ដែភាគរយទាំងនេះ បានហក់ឡើងយ៉ាងឆាប់រហ័ស ដល់ ១៤% និង ១០% នៅឆ្នាំ២០០៨។ នៅក្នុងការសិក្សា ដែលធ្វើឡើងដោយសហការជាមួយអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១០ គេបានរកឃើញថា ប្រហែល ១៥,៤% នៃប្រជាជនកម្ពុជាទាំងអស់លើសទម្ងន់ ឬកើតជំងឺធាត់។ និន្នាការនេះមានភាពច្បាស់លាស់ ហើយ ការគំរាមកំហែង កំពុងតែកើតមាន។
តាមវប្បធម៌ បុរសស្ថិតក្នុងស្ថានភាព ល្អជាងបន្ដិច ដោយសារប្រពៃណី នៅទីនេះឱ្យតម្លៃបុរសមាឌធំ។ ប្រជា ជននៅតែមានគំនិតថា បុរសធំក្រអាញ គឺជាបុរសជោគជ័យ និងមានទ្រព្យសម្បត្ដិ។ ប៉ុន្ដែស្ដ្រីមិនមានសំណាង ដូច្នោះឡើយ... ពួកគេនៅតែត្រូវបានរំពឹង ចង់ឱ្យមានរាងស្រឡូន និងសមសួន ទោះបីជាស្ដ្រីជាង ២១% បច្ចុប្បន្នត្រូវបានចាត់ទុកថា លើសទម្ងន់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មានដំណោះស្រាយសម្រាប់ បុគ្គលនីមួយៗ។
កម្មវិធីសម្រកទម្ងន់ ដែលមាន ៥ ជំហាន សម្រាប់ប្រជាជនកម្ពុជា ដែលមានធនធាន និងប្ដេជ្ញាចិត្ដក្នុងការសម្រេច ឱ្យបាននូវទម្ងន់រាងកាយ ដែលមានសុខភាព និងរូបរាងកាន់តែស្អាត ដំណោះស្រាយ គឺអាចរកបាន និងអាចមានភាពជោគជ័យយ៉ាងខ្លាំង។ នៅក្នុងបទពិសោធន៍ មានវិធីសាស្ដ្រ ៥ យ៉ាង ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង។ អ្នកជំងឺ អាចសម្រកទម្ងន់ ពី ១០-២០ គីឡូក្រាម ក្នុងរយៈពេល នៃកម្មវិធី និងអាចស្លៀកពាក់យ៉ាងសម ជាមួយ សម្លៀកបំពាក់ ដែលពួកគេមិនអាច ស្លៀកពាក់បានអស់រយៈពេល ជាច្រើនឆ្នាំ។
វិធីសាស្ដ្រ ៥ យ៉ាងសម្រាប់ទម្ងន់ និងរូបរាង រួមមាន ៖
១.ផែនការអាហារូបត្ថម្ភពិសេស ដែលរៀបចំឡើងតាមតម្រូវការ
២. លំហាត់ប្រាណស្រាលៗ ជាទៀងទាត់
៣. ឱសថ និងអាហារបន្ថែមប្រចាំថ្ងៃ
៤. VASER Liposelection-Ultra ដែលមានការរំខានតិចតួចបំផុត សម្រាប់ការកំណត់រូបរាង
៥.ការបន្ដឹងស្បែកជាមួយនឹង ម៉ាស៊ីនលំដាប់វេជ្ជសាស្ដ្រ ឆ្លងកាត់ការសាកល្បង ៕
ផែនការអាហារូបត្ថម្ភ និងលំហាត់ប្រាណ ត្រូវបានគណនា ផ្អែកតាមតម្រូវការរបស់អ្នកជំងឺ។ មនុស្សគ្រប់ រូបមានភាពខុសគ្នា ហើយគោលដៅគឺខុសគ្នា។ ដើម្បីគ្រប់គ្រងដំណើរការ និងជួយឱ្យរាងកាយអាចជម្នះ ការលំបាកនានា ក្នុងការសម្រកទម្ងន់ ឱសថ គឺជាការបន្ថែមដ៏អស្ចារ្យមួយ។ ឱសថដែលអាចរកបាននឹង កាត់បន្ថយការទទួលទានអាហារ កាត់បន្ថយចំណង់ទទួលទានអាហារសម្រន់ ដែលមិនល្អចំពោះសុខភាព ទប់ស្កាត់ជាតិស្ករ និងកាបូអ៊ីដ្រាត ដែលបង្កជំងឺទឹកនោមផ្អែម និងជួយកោសិកា ដែលមានស្រាប់នៅក្នុង រាងកាយដុតបំផ្លាញជាតិខ្លាញ់ កាន់តែច្រើន ក្នុងពេលធ្វើសកម្មភាព ប្រចាំថ្ងៃធម្មតារបស់អ្នក។
នៅពេលដែលអ្នកជំងឺ មើលឃើញទម្ងន់ស្រកចុះ ពួកគេមានកម្លាំងចិត្ដយ៉ាងខ្លាំង ក្នុងការរក្សាការ សម្រកទម្ងន់ និងកំណត់រូបរាងរបស់ពួកគេ នៅកម្រិតបន្ទាប់។ ត្រង់នេះហើយដែល VASER Liposelection-Ultra មានប្រសិទ្ធភាព។ ដោយប្រើការព្យាបាល ដែលមានសុវត្ថិភាព មានផលរំខានតិចតួចបំផុត ត្រូវការនីតិវិធីតែម្យ៉ាង និងអាចមានប្រសិទ្ធភាពអស់មួយជីវិត ខ្លាញ់ក្រោមស្បែកដែលរយីក រយោក នៅក្រោមស្បែក អាចត្រូវបានរំលាយ និងបូមចេញជារៀងរហូត។ ប្រសិនបើអ្នកជំងឺរក្សារ បៀបរស់នៅ និងទម្ងន់ដែលផ្ដល់សុខភាពល្អ រូបរាងប្រសើរឡើង ដែលសម្រេចបាន អាចមានប្រសិទ្ធភាព យ៉ាងងាយស្រួល សម្រាប់រយៈពេលពី ១០ ទៅ ២០ ឆ្នាំ។
នៅក្នុងផ្នែកកែសម្ផស្ស ដែលជាគ្លីនិកមួយនៃ SMG យើងបានអនុវត្ដការព្យាបាលដោយ Liposelection ជាង ១០០០ ករណីប្រកបដោយប្រសិទ្ធភាព ក្នុងកម្រិតស្ដង់ដារ ពិភពលោក សម្រាប់អ្នកជំងឺដែល សប្បាយរីកនៅទូទាំងពិភព លោក។ នីតិវិធីបន្ថែមដទៃទៀត ដូចជា ការវះកាត់យកខ្លាញ់ ទៅដាក់លើមុខ (សម្រាប់ការវះកាត់ធ្វើឱ្យក្មេងជាងវ័យ) ឬលើសុដន់ (ដើម្បីបង្កើនទំហំ) មានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានសុវត្ថិភាពផងដែរ។ វិធីនេះត្រូវបានធ្វើឡើង ដោយគ្មានស្លាកស្នាម ឬដោយមិនបញ្ចូលផ្លាស្ទិកសិប្ប និម្មិត /ស៊ីលីកូនឡើយ។
សុវត្ថិភាពជាអាទិភាព នៅក្នុង VASER Liposelection ជាចុងក្រោយ អ្វីមួយដែលយើងធ្វើ ដែលពុំមានវេជ្ជបណ្ឌិត ឬគ្លីនិកផ្សេងទៀតណាមួយ ធ្វើនៅក្នុងតំបន់ គឺ ការប្រើប្រព័ន្ធ Ultrasound-Ultrasafe ដើម្បីស្កែនរាងកាយ មុនពេល អនុវត្ដ Iiposeletion ដើម្បី ពិនិត្យរកភាពអប្រក្រតីមើលមិនឃើញ មុនពេលអនុវត្ដនីតិវិធី។ នេះគឺជាការថត អេកូឯក ទេសគ្មានការ ឈឺចាប់ ដែលបង្ហាញនូវស្រទាប់ខុសៗគ្នានៃស្បែក ខ្លាញ់ និងសាច់ដុំនៅក្នុងរាងកាយ មុននឹងអនុវត្ដ នីតិវិធី ដែលមានផលរំខានណាមួយ។ សមត្ថភាពក្នុងការគ្រោងបរិមាណខ្លាញ់ ដែលត្រូវយកចេញ និងជម្រៅនៃ ការដកយក រួមចំណែកធ្វើឱ្យនីតិវិធីមាន សុវត្ថិភាពទាំងស្រុង។
"ខ្ញុំជឿថា ការលើសទម្ងន់ ឬសូម្បីតែជំងឺធាត់ នៅអាស៊ីអាគ្នេយ៍ គឺជាបញ្ហាមួយដែលអាចដោះស្រាយបាន សម្រាប់អ្នកជំងឺម្នាក់ក្នុងមួយលើក។ ខ្ញុំចង់ចែករំលែកអាថ៌កំបាំង ដែលខ្ញុំបានបង្កើតឡើង នៅក្នុងការគ្រប់ គ្រងទម្ងន់ និងការកំណត់រូបរាង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដល់អ្នកជំងឺឱ្យបានច្រើនបំផុតតាមដែលអាច ធ្វើទៅបាននៅទូទាំងតំបន់។ ខ្ញុំប្រហែលជាអាចជួយ មនុស្សមួយចំនួន ក្នុងមួយលើក ដើម្បីឱ្យពួកគេរស់នៅ កាន់តែមានសុខភាពក្នុងជីវិតកាន់តែស្រស់បំព្រង"។
អេសអឹមជី (SMG) មានភ្នាក់ងារខ្មែរពិសេស សំរាប់ជួយលោកអ្នក ទៅតាមតម្រូវការ ដូចជាៈ
* ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
* ការសាកសួរព័តមាន និងតំលៃ
* ការធ្វើដំណើរ និងការស្នាក់នៅ
* ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
* សេវាកម្មបកប្រែដោយឥតគិតថ្លៃ
* ការស្នើរសុំលទ្ធផលព្យាបាល និងការទិញថ្នាំ
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោងៈ +៦៥ ៩៨៤២ ៣៥៦០
អ៊ីម៉េលៈ Vanessa.sophors@smg.sg
ទីស្នាក់ការ អេសអឹមជី (SMG) ប្រចាំនៅកម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អ៊ីមែល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg