Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណបក្ស ប្រជាជនកម្ពុជា ប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍ លើកទី៦៣

$
0
0

សៀមរាប៖ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៤នេះ បានប្រារព្ធមិទ្ទិញ អបអរសាទរ ខួបលើកទី៦៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៤ ។ ដែលមានការចូលរួមពីសមាជិក សមាជិកា គណបក្សមក ពីតាមបណ្ដាស្រុក ក្រុង ទាំង១២ ក្នុងខេត្តសៀមរាប ។

ក្នុងឱកាស នៃពិធីរំលឹកខួប នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នាពេលនោះ គឺស្ថិត ក្នុងអធិបតីភាព របស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការ កណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ របស់គណ:កម្មាធិការកណ្ដាល ចុះ ជួយខេត្តសៀមរាប និងលោកស្រី ។

ពិធីនេះ ក៏មានការចូលរួម ពីសមាជិកក្រុមការងារ គណ:កម្មាធិការកណ្ដាល ចុះជួយខេត្តសៀមរាប  សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិក គណ:អចិន្ត្រៃយ៍ គណ:កម្មាធិការខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត សមាជិក គណ:កម្មាធិការកណ្ដាល ប្រធាន អនុប្រធាន និងសមាជិកសាខាគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកក្រុមប្រឹក្សាក្រុង/ស្រុក គណ:អភិបាលក្រុង/ស្រុក សមាជិកក្រុមប្រឹក្សា សង្កាត់/ឃុំ ថ្នាក់ដឹកនាំភូមិ សមាជិក សមាជិកាគណបក្ស និងមហា ជនក្រុងសៀមរាប សរុប ៤,៧៣៩នាក់ ។

លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនខេត្ត បានធ្វើកិច្ចស្វាគមន៍ និងបាន រំលឹកពីខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើមី្បសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្ស ដែលជានិច្ចកាល ប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើ ផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាជន ។

លោកឧបនាយករដ្ឋមន្ត្រី ទៀបាញ់ បានអាននូវសុន្ទរកថា របស់សម្តេចមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៦៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានខ្លឹមសារ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយ ជាគណ បក្សប្រជាជនបដិវត្តន៍ខ្មែរ បង្កើតឡើង ដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មាន អាយុកាល ៦៣ឆ្នាំ ហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូ រួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា បានរំដោះជាតិ ឲ្យរួចផុតពីពួកអាណានិគមចក្រពត្តិនិយម និង បានផ្តួលរំលំរបប កម្ពុជាប្រជាធិបតេយ្យប្រល័យ ពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩  បានបើកឡើងនូវទំព័រថ្មី នៃប្រវត្តិ សាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ ។

លោកក៏បានគូសបញ្ជាក់ថា រយៈពេលជិត ៣៦ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ក្រោមកិច្ចដឹកនាំរបស់ សម្តេចអគ្គមហាទាំងបី  ដែលមានសម្តេចតេជោ ហ៊ុន សែន  ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្រេចជោគ ជ័យដ៏ធំធេងលើគ្រប់វិស័យ ។ ដើមី្បថែរក្សាការពាររាល់សមិទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្ស និង ដណ្តើមជោគជ័យធំៗ ក្នុងការកសាង និងអភិវឌ្ឍមាតុភូមិ និង លើកស្ទួយជីវភាពរបស់ប្រជាជន ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីខ្លឹមសារសំខាន់ៗ ក្នុងសារលិខិតនោះដែរ ក៏បានធ្វើការ អំពាវនាវ ដល់ជនរួមជាតិគ្រប់គណប្សនយោបាយ និងមជ្ឈដ្ឋានទាំងឡាយ សូមជៀសវាង នូវអំពើដែល នាំឲ្យបែកបាក់សង្គមជាតិ គឺធ្វើសកម្មភាពរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរ ទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើ ល្អ និងជៀសវាង នូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្សច្បាប់រដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ។

ក្នុងនោះដែរ ក៏មានតំណាង សមាជិក សមាជិកា នៃអង្គមិទ្ទិញ ក៏បានឡើងមានចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្ត គាំទ្រ នូវស្មារតី នៃខ្លឹមសារខួបអនុស្សាវរីយ៍លើកទី ៦៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>