យូអិន៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤នេះ បានដកស្រង់សម្តី ទីភ្នាក់ងារវប្បធម៌ របស់អង្គការសហប្រជាជាតិ ថា ចេតិយពីរ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដែល ត្រូវបានបំផ្លាញនៅក្នុង Timbuktu ប្រទេសម៉ាលីនោះត្រូវបាន កសាង ឡើងវិញតាមរយៈភាពជាដៃគូ ជាមួយ សហគមន៍មូលដ្ឋានមួយ។
លោក Lazare Eloudou Assomo ដែលជាតំណាង របស់អង្គការសហប្រជាជាតិសម្រាប់ វិស័យ អប់រំ, វិទ្យាសាស្ត្រ, និង វប្បធម៌ គឺអង្គការ (យូណេស្កូ) នៅប្រទេសម៉ាលី មានប្រសាសន៍នៅក្នុង សន្និសីទកាសែត មួយថា កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នឹងត្រូវការប្រាក់បន្ថែមទៀត ប្រមាណ ៨ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការស្តារឡើងវិញ នៃតំបន់ និងបណ្ណាល័យ ដែល អាចស្តុទុកជាថ្មីម្តងទៀត នៃគម្ពីកត់ត្រារបស់ ប្រជាជនម៉ាលីរាប់រយរាប់ពាន់ក្បាល។
លោក Assomo បានថ្លែងថា «យើងកំពុងតែខំប្រឹងរកប្រាក់ឲ្យបាន ១១ លានដុល្លារអាម៉េរិក»។ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ អាចប្រមូលបានប្រមាណ ៣លានដុល្លារអាម៉េរិក តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងការ ផ្តល់មូលនិធិដទៃទៀត។ លោកបាននិយាយថាប៉ុន្តែ "ប្រសិនបើយើងមិនមាន ៨ លានដុល្លារនេះទេ វានឹងមាន ការលំបាកសម្រាប់យើង ដើម្បីអនុវត្តសកម្មភាពទាំងអស់របស់យើង»។
គួរបញ្ជាក់ថា Timbuktu គឺជារដ្ឋធានីសេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌលសម្រាប់ការឃោសនា របស់សាសនា ឥស្លាម នៅទូទាំងទ្វីបអាហ្រ្វិក ក្នុងអំឡុងសម័យ កាលទីក្រុងមាស នៅក្នុង សតវត្សទី ១៥ និងទី១៦ ៕