Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីជលផល ចុះបង្ក្រាបបទល្មើស នេសាទក្នុងរដូវត្រីពង ស្របពេលបទល្មើស នេសាទមានការ កើនឡើង

$
0
0

បន្ទាយមានជ័យ៖ ស្របពេលដែលបទល្មើសនេសាទ កំពុងមានការកើនឡើង គួរអោយព្រួយបារម្ភ នៅរដូវបិទនេសាទនោះ មន្ដ្រីជលផលសហការ ជាមួយសហគមន៍បានធ្វើការ ចុះបង្ក្រាបការដាក់ស្បៃមុង ព្រួលកាត់ទទឹងស្ទឹង និងលបតាមដងស្ទឹង ក្នុងភូមិសាស្ត្រ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។ការចុះបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។

លោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបុរីបានប្រាប់ថា ការបង្ក្រាបនេះធ្វើឡើងស្រប ពេលរដូវបិទនេសាទ និងជារដូវទឹកឡើងហើយ ក៏ជារដូវត្រីពងផងដែរ ។លោកបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការ បង្ក្រាបមន្ដ្រីជលផល របស់លោកបានសហការ ជាមួយសហគមន៍នេសាទបានចុះល្បាតតាម បណ្តាយ ដងស្ទឹងមង្គលបុរី ភូមិសាស្ដ្រឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។

ជាលទ្ធផលក្រុមការងារបានបង្ក្រាបនូវបទល្មើសចំនួន៤ កន្លែងរឹបអូសបានព្រួលដាក់កាត់ស្ទឹងប្រវែង១២០ម៉ែត្រ បង្គោលចំនួន១៣០ដើម លបញឹក១៥លប  អ៊ុយស្បៃមុងចំនួន១២មាត់ មានមុខ១,២ម៉ែត្រ។

យោងតាមសម្តីលោកគុយ ផល្លា លោក មាស ដាំ លោក អែម ប៊ុនធឹង បានអោយដឹងក្នុងវេទិការសេរីកាលពីថ្ងៃទី២៤ ខែមិថុនា ថាបញ្ហានេសាទ ដោយឧបករណ៍ខុសច្បាប់នៅ តែមានការកើនឡើង ជាងឆ្នាំ២០១៣ ក្នុងនោះឧបករណ៍ឆក់ក៏ត្រូវបានគេប្រើក្នុងបទល្មើសនេះ។

ដោយឡែកចំពោះសមត្ថកិច្ចដែលមាន លោក សាន ប៊ុនថន នាយរងប៉ុស្តិ៍រដ្ឋបាលឃុំសំបួរក៏មិនខុសគ្នាពី អាជ្ញាធរបានអោយដឹងដែរថា សមត្ថកិច្ចមិនអាចធ្វើការទប់ស្កាត់ បានឡើយព្រោះគ្រប់ពេលដែលសមត្ថកិច្ច ធ្វើការចុះបង្រ្កាបជនប្រព្រឹត្តបទល្មើសតែងតែដឹងខ្លួន គេចខ្លួន ឬក៏យកឧបករណ៍លាក់អស់ធ្វើអោយ សមត្ថកិច្ចមិនអាចចោទ ប្រកាន់បានទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>