Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំង នគរបាលចរាចរ បញ្ជូនជនជាតិចិន ទៅតុលាការ ពីបទបើករថយន្ត បុកអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានបញ្ជូន បុរសជនជាតិចិនម្នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធ និងការបង្កគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ បុកអ្នកបើកម៉ូតូម្នាក់ បណ្តាល ឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

លោក សែម គន្ធា នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រោយពីបានបញ្ចប់ការសួរនាំ និងបំពេញចប់សំណុំរឿងនោះ កម្លាំងនគរបាលរបស់លោក បានបញ្ជូន ឈ្មោះ DAVID WEI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា កាលពីវេលា ម៉ោងប្រមាណ ៣៖៤៥នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុច ច្រកចូល ភូមិទួលកី លើផ្លូវជាតិ លេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើត ឡើងដោយសារ រថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Y-8674 បានបើក បុកបុរសម្នាក់ កំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

មន្រ្តីនគរបាលចរាចរ ផ្លូវគោក បានឲ្យដឹងថា អ្នកបើកបរដោយ ឈ្មោះ DAVID WEI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ថោង សុខជា អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយ ផ្លូវជាតិលេខ៣ ពីទិសខាងត្បូងទៅជើង ចូលមកភ្នំពេញ លុះដល់ចំណុចកើតហេតុ ខាងលើ បានឡើងប្រជែង រថយន្តមួយគ្រឿងទៀត ហើយក៏ជ្រុលចង្កូត បុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក CITI 100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ-0410 ភព1 បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈម៉ូតូ និងរថយន្តរងការខូចខាតធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images