Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចប្រជុំបូកសរុប ស្តីពីការងារ គ្រប់គ្រងគ្រឿងបំពាក់ និង ថែទាំសមិទ្ធផលនានា នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ

$
0
0

កាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង និងជានាយករងខុទ្ទ កាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបស្តីពី ការងារគ្រប់គ្រងគ្រឿងបំពាក់ និង ថែទាំសមិទ្ធផលនានា នៅទិសយោធភូមិភាគទី៤ ដោយមាន ការចូលរួមពីលោក ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចំរុះ និងជានាយលេខាធិការដ្ឋាន សេនាធិការចំរុះ និង អស់លោក នាយរងសេនាធិការចំរុះ បញ្ជាការដ្ឋាន ចំណុះអគ្គបញ្ជាការដ្ឋាន ប្រចាំការនៅសមរភូមិមុខ ទិសយោធភូមិភាគ៤ ព្រមទាំងមេបញ្ជាការ កងឯកភាពទាំងអស់ដែលឈរ ជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៤   ។

កម្មវិធីនេះ បានប្រព្រឹត្តិទៅនៅទីបញ្ជាការប្រចាំទិសនិមួយៗ ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ។

ក្រោយពីបានទទួលនូវរបាយការណ៍ពី បណ្តាលមេបញ្ជាការកងឯកភាពរួចមក លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងការកោតសរសើរ ដល់នាយទាហានថ្នាក់ដឹកនាំកងឯកភាពទាំងអស់ ដែលបានយកចិត្តទុក ដាក់ថែរក្សា និងម្ចាស់ការខ្ពស់នូវរាល់ការងារធានា និង ចាត់ចែងបានទាន់ពេលវេលានូវសំភារៈបរិក្ខាគ្រប់ប្រភេទ ជាពិសេសអាវុធយុទ្ធភណ្ឌទៅតាមគោលដៅរបស់ខ្លួនគ្រប់គ្រងបានទាន់ពេលវេលា ក្នុងការទប់ស្កាត់ នូវរាល់សភាពការណ៍ប្រែប្រួលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យមោទនភាព ។

លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានក្រើនរព្ញកឲ្យបណ្តាកងឯកភាពដែលឈរជើងនៅទិសយោធ ភូមិភាគទី៤ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងអាវុធយុទ្ធភណ្ឌ គ្រាប់រំសេវគ្រប់ប្រភេទ លេណដ្ឋាន និង ថែទាំ អគារស្នាក់នៅ ផ្ទះគ្រួសារទ័ព អណ្តូងទឹក ស្រះទឹក មណ្ឌលសុខភាព  ជាពិសេសបណ្តាឃ្លាំងនៅតាមទិស និមួយៗដោយការពារឲ្យបានល្អ ធានាគុណភាព១០០% ទាំងរដូវប្រាំង និង រដូវវស្សាផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>