កណ្ដាល៖ អភិបាលខេត្ដកណ្ដាល លោក ផៃ ប៊ុនឈឿន នៅព្រឹកថ្ងៃទី០២ ខែមិថុនា បានចុះទៅពិនិត្យដោយ ផ្ទាល់នៅកន្លែងចាក់កាកសំណល់មេតាណុល ស្ថិតនៅខាងក្រោយភ្នំរាប គ្រាដែលប្រជាពលរដ្ឋ មានផ្ទះសប្បែង និងដីចំការនៅខាងត្បូងភ្នំថ្មបីដុំ និង ក្រោយវត្ដភ្នំរាប កើតក្តីព្រួយបារម្ភប៉ះពាល់ដល់សុខភាព និងធ្វើឲ្យខូចគុណ ភាពដី និងដំណាំរបស់ពួកគេ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា លោក ផៃ ប៊ុនឈឿន នឹងចាត់វិធានការលើក្រុមហ៊ុន ដែលយកកាកសំ ណល់ជាតិមេតាណុល ទៅចាក់ចោលដោយគ្មានការកែច្នៃ ជាពិសេសព្រួយបារម្ភការបង្កបញ្ហាដល់សុខភាពរបស់ ប្រាពលរដ្ឋ។
កាកសំណល់មេតាណុលខាងលើ ត្រូវបានគេដឹងថា បានដឹកចេញពីរោងចក្រមេតាណុលរបស់កកូរ៉េ ស្ថិតនៅ តាមផ្លូវជាតិលេខ៥ ដែលក្រុមហ៊ុនកាលពីកន្លងទៅធ្លាប់ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ានឹងសកម្មភាពបំពុលសុខ ភាពប្រជាពលរដ្ឋ និងបរិស្ថានរួចម្តងមកហើយ ដោយសារតែក្រុមហ៊ុនបានបង្ហូរជាតិមេតាណុលចូលក្នុងទឹកទន្លេ។
សូមបញ្ជាក់ថា អ្នកឃុំទួលព្រិច និងអ្នកភូមិម្កាក់ ស្រុកអង្គស្នួល ជាច្រើនគ្រួសារ ដែលមានផ្ទះសម្បែង និង ដីចំការនៅខាងត្បូងភ្នំថ្ម ៣ដុំ និងខាងក្រោយ វត្ដភ្នំរាប បាននាំគ្នាប្រតិកម្ម និងរាយការណ៍ សូមឱ្យមន្ដ្រី អាជ្ញាធរ សមត្ថកិច្ច ជាពិសេស មន្ដ្រីបរិស្ថាន ចុះទៅត្រួតពិនិត្យមើលករណី គេយកកាកសំណល់រាវរាប់រយ រាប់ពាន់តោន យកទៅចាក់ចោល ពាសវាល ពាសកាលជះ ក្លិនស្អុយអាសោចធ្វើឱ្យអ្នកស្រុកពិបាកទ្រាំ បំផុត។
អ្នកភូមិរំលិច ឃុំទួលព្រិចដែលជាកន្លែង គេយកកាកសំណល់ទៅចាក់ចោលខាងលើនេះ បានអះអាងថា សកម្មភាពគេយកកាកសំណល់ មកចាក់ចោលខាងលើនេះ គឺកើតមានជាយូរ មកហើយ ដោយទីតាំងចាក់មាន ទំហំដី ជាច្រើនហិកតា ហើយដោយសារតែកាក សំណល់ដែលគេដឹកយកមកចាក់ចោលខាង លើនេះ ជាប្រភេទ កាកសំណល់រាវដូចភក់ ម្ចាស់ទីតាំងបានកាយជាប្រឡាយលើកជារង ដូចរងដាំដំឡូង រួចហើយមានរថយន្ដដូច ប្រភេទរថយន្ដបូមលូធំៗ ពណ៌លឿង ដឹកកាក សំណល់យកទៅបូមចាក់ចូលតាមប្រឡាយ នោះ ទុកចោលពាស វាលពាសកាល ជះក្លិន ស្អុយអាសោចពិបាកនឹងទ្រាំបំផុត ហើយ ប្រសិនបើខ្យល់បក់មកម្ដងៗ ក្លិនស្អុយសាយ ភាយរាប់ពាន់ម៉ែត្រ សូម្បីតែអ្នកទៅអង្គុយ លេងនៅរម្មណីយដ្ឋានភ្នំរាប ក៏ធំក្លិនស្អុយ ស្ទើ ទ្រាំមិនបានផងដែរ ពេលខ្យល់បក់ចំម្ដងៗ។
ចំណែកអ្នកភូមិដែលមានដីចំការនៅក្បែរ ៗនោះ បាននាំគ្នាព្រួយបារម្ភពីទឹករាវ នៃកាក សំណល់ខាងលើនេះ ពេលជ្រាបចូលក្នុងដី ឬ ក៏ហូរហៀរ ចូលទៅដីរបស់ពួកគាត់ ដែលនៅ ខាងទំនាបអាចនឹងបង្កផលប៉ះពាល់ ដល់ដំណាំ ឬសត្វចិញ្ចឹមរបស់ពួកគាត់ ខណៈគេមិនដឹងថា កាកសំណល់ខាងលើជាកាកសំណល់អ្វីពិត ប្រាកដ ផងនោះ និងមានសារធាតុគីមី ឬ អត់?។
កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា កន្លងទៅ នេះ ខណៈភ្នាក់ងារដើមអម្ពិលចុះទៅដល់ទី តាំងគេចាក់កាកសំណល់ ពិតជាធំក្លិនស្អុយ ពិបាកទ្រាំមែន។ កម្មករម្នាក់ដែលកំពុងបើក រថយន្ដដឹកកាកសំណល់ខាងលើនេះ យកទៅ ចាក់ចោលបានអះអាងថា ខ្លួនបានដឹកកាក សំណល់ខាងលើចេញពីរោងចក្រមួយនៅ តាមផ្លូវជាតិលេខ៥ តែមិន បានប្រាប់ឈ្មោះ រោងចក្រនោះទេ ដោយគេអះអាងថា ធ្វើតាម បញ្ជាថៅកែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកភូមិនៅក្បែរ កន្លែងចាក់កាកសំណល់បានអះអាងថា ទីតាំង ដីចាក់កាកសំណល់ខាងលើនេះ ជារបស់អ្នក មានលុយនៅ ទីនោះម្នាក់ ដែលគេស្គាល់ឈ្មោះ ម៉ន ហើយគេអះអាងថា កាកសំណល់ខាងលើនេះ ដឹកចេញពីរោងចក្រ ធ្វើមេតាណុល របស់ក្រុម ហ៊ុនកូរ៉េដោយមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ម្ដុំរោងចក្រម៉ែនសារុន។
អ្នកភូមិបានអះអាងថា ឈ្មោះ ម៉ន គឺជាអ្នកមាន លុយមានឥទ្ធិពលនៅតំបន់នោះ ទើបពេលគេ ដឹកកាកសំណល់ យកមកចាក់ចោលលើដី របស់ខ្លួនបង្កក្លិនស្អុយជះរាប់ពាន់ម៉ែត្រ ទឹកកាកសំណល់ហូរជ្រាបចូលទៅលើដីអ្នក ជិត ខាងបែបនេះ ហើយក៏គ្មានអ្នកភូមិណា ហ៊ានចេញមុខប្ដឹងដែរ។
ដូច្នេះអ្នកភូមិបានសំណូមពរ សូមឱ្យមន្ដ្រី អាជ្ញាធរសមត្ថកិច្ច ជាពិសេសមន្ដ្រីបរិស្ថាន ជួយចុះទៅត្រួតពិនិត្យ មើលផង ថាតើកាក សំណល់រាវខាងលើមានសារធាតុគីមីបង្ក គ្រោះថ្នាក់ដែរ ឬអត់?
ពាក់ព័ន្ធករណីនេះ ដើមអម្ពិលមិនអាច ធ្វើការទាក់ទងសុំការបំភ្លឺពីឈ្មោះ ម៉ន ដែល អ្នកស្រុកអះអាងថា ជាម្ចាស់ ទីតាំងខាងលើ នេះបានឡើយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ តែតាមការទៅពិនិត្យជាក់ស្ដែងកាក សំណល់រាវ ខាងលើ ពិតជាជះក្លិនស្អុយពិបាក ទ្រាំពិតប្រាកដមែន៕