ព្រៃវែង៖ សិស្សក្រីក្រក្នុងខេត្តព្រៃវែង ដែលធ្លាប់តែធ្វើ ដំណើរដោយថ្មើរជើងទៅកាន់សាលារៀន ស្វែងរកពុទ្ធិជាពន្លឺ ដ៏រុងរឿងនៃជីវិតនោះ បានសម្តែងទឹកសប្បាយរីករាយញញឹមញញែមគ្រប់ៗគ្នា នៅពេលបានទទួលបានកង់ ៣៥០ គ្រឿងមកធ្វើជាយានជំនិះ ជួយសម្រួលដល់ការធ្វើដំណើរទៅកាន់សាសារៀន។
កង់ទាំង ៣៥០គ្រឿង ដែលជាជំនួយរបស់មូលនិធិរៀបចំចំណតកង់ជប៉ុន អង្គការកុមារអាស៊ី អាស្ពេកា អង្គការ ក្រៅរដ្ឋាភិបាលជប៉ុនកុគីសៃ និងសប្បុរសជននានា ត្រូវប្រគល់ដល់សិស្ស នៃសាលាបឋមសិក្សាគោកសណ្តែក ស្ថិតក្នុងឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យាន ដែលជួយឲ្យសិស្សក្រីក្រស្វែងរកចំណេះដឹងពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ត្រូវបានប្រគល់ ដោយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ។
សិស្សក្រីក្រ ដែលធ្លាប់តែដើរជាច្រើនគីឡូដោយមិនត្អូញត្អែរ ដើម្បីស្វែងរកចំណេះដឹង បានសម្តែងទឹកមុខញញឹ មញញែម បង្ហាញពីទឹកចិត្តសប្បាយរីករាយ នៅពេលបានក្រឡេកឃើញកង់ ដ៏ថ្មីសន្លាងត្រូវបានបញ្ឈរនៅចំពោះ មុខរបស់គេ។
ការអប់រំគឺជាប្រភពតែមួយគត់សម្រាប់ផ្តល់នូវពុទ្ធិដល់ពលរដ្ឋកម្ពុជា ហើយការអប់រំ ក៏ជាគ្រឹះតែមួយគត់សម្រាប់ក សាងនូវធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលរងនូវភាពខ្ទេចខ្ទាំងសព្វបែបយ៉ាងព្រោះតែសង្រ្គាម។
ក្រោយបញ្ចប់សង្រ្គាមបច្ចុប្បន្ននេះ គេសង្កេតឃើញថា ទាំងរាជរដ្ឋាភិបាល ក្រុមអង្គការ សង្គមស៊ីវិល និងបណ្តាប្រ ទេសជាមិត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិថីបណ្តុះបណ្តាល។
លោក ខៀវ កាញារីទ្ធ ដោយមានកិច្ចសហការជាមួយអង្គការនានា ជារឿយៗតែងតែ បានអញ្ជើញចែកកង់ សម្ភារៈ សិក្សាផ្សេងៗ ដល់សិស្សតាមទីជនបទផងដែរ ដើម្បីជំរុញ និងលើកកម្ពស់ការសិក្សារបស់សិស្សក្រីក្រ តាមទីជនប ទ៕