ភំ្នពេញ៖ តុលាការកំពូល កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើកសវនាការ ប្រកាសសាលដីកា លើសំណុំរឿង ថៅកែហាងកែសម្ផស្សមីកាហ្សា ដ៏ល្បីឈ្មោះ ដែលជាប់ចោទពីបទ សញ្ចារកម្ម ប្រព្រឹត្តិ កាលពីកំឡុងឆ្នាំ២០១២ នៅក្នុងរាជធានីភ្នំពេញ។ តុលាការកំពូលបានសម្រេច ដម្កល់សេចក្តី សម្រេច របស់តុលាការជាន់ទាប និង ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនាគារត្រឹមតែ៣ឆ្នាំ ៦ខែប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរ ពីបទ«សញ្ចារកម្ម» ។
លោកស្រីគឹម សត្ថាវី ចៅក្រមជំនុំជម្រះ នៃ តុលាការកំពូលបានប្រសាសន៍ថា តុលាការកំពូល សម្រេច ដម្កល់សេចក្តី របស់សាលាឧទ្ទរណ៍ ចុះកាលបរិច្ឆេទ ថ្ងៃ ទី ២៥ ខែ វិច្ឆិកា ២០១៣ រក្សាទុកជាបានការដដែល និង ផ្តន្ទាទោស ជនត្រូវចោទឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ អាយុ៤១ ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនាគា
យោងតាមឯកសារពីតុលាការ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ចាន់ ស្រីណុច ហៅ ស្រីមុំ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា