ភំ្នពេញ៖ តុលាការកំពូល កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០១៤ បានប្រកាស សាលដីកា លើកការចោទ ប្រកាន់ទៅ បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ និង ដោះលែងគាត់ឲ្យមានសេរីភាពចាប់ពីថ្ងៃប្រកាស សាលដីកានេះតទៅ បន្ទាប់ពីតុលាការជាន់ទាប បានកាត់ទោសគាត់ ដាក់ពន្ធនាគាររយៈ ពេល១០ឆ្នាំ ពីបទ ប៉ុនប៉ងលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន» ប្រព្រឹត្តកាលពី ឆ្នាំ២០១០។
លោកស្រីគឹម សត្ថាវី ចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ Blake Mogamate Tape ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង។ ត្រូវ បានចោទប្រកាន់ពី បទប៉ុនប៉ងលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង ធ្វើអាជីវកម្មផ្លូវភេទ និង ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ ២០១០ នៅក្នុងរាជធានីភ្នំពេញ៕