រតនគិរី ៖ ក្រោយពីចាប់ខ្លួន ជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធនិងការជួញ ដូរគ្រឿងញៀននិងប្រើ ប្រាស់អាវុធ ខុសច្បាប់នោះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដរតនគិរី បានបន្ដឃាត់ខ្លួនជនសង្ស័យ ៥នាក់ផ្សេង ទៀត កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ នៅស្រុកអណ្ដូងមាស ជាប់ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៥នាក់នេះ កម្លាំងសមត្ថកិច្ចបានដកហូតអាវុធពីរ ដើមផងដែរ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ក្រោយពីការបញ្ចប់ការសួរនាំជន សង្ស័យទាំងពីរនាក់ កម្លាំងនគរបាលដែលមាន ការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ដរតនគិរី និង ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌលោកផែន ឌីណា បានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនជន សង្ស័យទាំង៥នាក់ថែមទៀត ព្រមទាំងដកហូត អាវុធខ្លីពីរដើមផងដែរ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ឈ្មោះគុជ រតនា អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្ដពោធិ៍សាត់ ទី២ ឈ្មោះសែន សំណាង អាយុ៣៣ឆ្នាំ ទី៣ ឈ្មោះរើយ រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកមោង ឫស្សី ខេត្ដបាត់ដំបង ទី៤ ឈ្មោះរំចង់ ទឹ អាយុ៤៧ឆ្នាំ ជនជាតិចារ៉ាយ និងទី៥ ឈ្មោះកែ សុគឿន មានស្រុុកកំណើតនៅស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ស្ថិតក្រោមការឃុំខ្លួន ជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ។