ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន ២៧៦ នាក់ នៅក្នុងក្រុង ត្រូវបានទទួលសន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៤ នេះ ។
នៅក្នុងឱកាស ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី០៥ ខែកក្កដានោះដែរ ក៏មានការចូលរួម ពីលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក ហេង សុភាណា នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អន សុខុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក ឆាយ ម៉ាទីណាល់ អភិបាលក្រុងពោធិ៍សាត់ ព្រមទាំងមានការ ចូលរួម ពីលោកប្រធាន អនុប្រធានមន្ទីរ ស្ថាប័ននានា ក្នុងខេត្តយ៉ាងច្រើនកុះករ ។
នៅក្នុងឱកាស ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ រស់នៅក្នុងក្រុងពោធិ៍សាត់នាពេលនោះ លោកអភិ បាលខេត្តពោធិ៍សាត់ ក៏បានមានប្រសាសន៍សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ៕