Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សេអាយ៖ ខ្ញុំបានធ្វើការ សម្រេចចិត្ត ដ៏ត្រឹមត្រូវ

$
0
0

បាងកក៖ ឧត្តមសេនីយ៍ បូនឡឺត កែប្រាស៊ីត បាននិយាយដោយការពារ ក្នុងការ អំពាវនាវ ឲ្យបញ្ឈប់ការ ប្រមូលផ្តុំគ្នានេះថា ប្រសិនបើតវ៉ាកើតឡើង ពីសំណាក់ក្រុមពីតាក់ សៀម បន្តនៅយប់ ថ្ងៃសៅរ៍ ឱកាសនៃការ បង្កើតអំពើហិង្សា នឹងអាចកើតមានឡើង ដែលនាំឲ្យ ក្រុមបាតុករ ទំាងនោះ ស្ថិតនៅក្នុងគ្រោះថ្នាក់។

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា ឧត្តសេនីយ បូនឡឺត ឬក៏ សេអាយ បាននិយាយនៅ ក្នុងបទសម្ភាសន៍ ជាមួយនឹងទីភ្នាក់ងារ ព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យ ដោយលោកលើក ឡើងថា លោកបានឮព័ត៌មានថា កុ្រមបាតុករ ដែលត្រូវបានប៉ូលីស ចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ទី២៤ ត្រូវបាន គេដោះលែងឲ្យមាន សេរីភាពវិញហើយ។

ក្រោយពីធ្វើការ ប្រកាសបញ្ឈប់ការ ប្រមូលផ្តុំគ្នាហើយ ភ្លាមៗនោះលោក បូនឡឺត ក៏បានធ្វើការអំពាវនាវ ទៅកាន់ ឧត្តមសេនីយប៉ូលីស លោក អាឌុល ស៊ែងសីងកែវ និងវរសេនីយទោ ខាមរុនវិត ធូក្រាឆាង និងមេប៉ូលីសក្រុង ផងដែរ។ ដោយឡែក សម្រាប់ករណី អ្នកបើកបរ រថយន្តកង់ ៦ ដែលត្រូវគេចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើឃាត បន្ទាប់ពីលោកបាន បើករថយន្ត ទម្លាយបារ៉ាស់ប៉ូលីស ដែលដាក់ នៅស្ពាន ម៉ាខាវ៉ាន់ រ៉ាំងសាន់ ធ្វើឲ្យមន្រ្តី ប៉ូលីសមួយចំនួន រងរបួសវិញនោះ លោក បូនឡឺតនិយាយថា ក្រុម ពីតាក់ស្យ៉ាម នឹងបញ្ជូនមេធាវី ដើម្បីជួយគាត់ តាមផ្លូវច្បាប់ផងដែរ។

ជាមួយគ្នានោះដែរ ក្រុមពួកគេ នឹងមើលថែរក្សា អ្នករបួសផ្សេងទៀត ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយចំនួន ហើយ លោកឧត្តមសេនីយ៍ បូនឡឺត ក៏បានលើកឡើងដែរថា ប៉ូលីសមិនសមនឹង ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែក ហ្វូងបាតុករ នៅពីរ កន្លែងខុសៗគ្នានោះទេ ដែលនេះជាអ្វីដែល ធ្វើឲ្យប្រជាជន មកពីចម្ងាយមានការ ភ័យខ្លាច ក្នុងការនាំគ្នាមកប្រមូលផ្តុំនេះផងដែរ និងដោយមានការរាំរំាង ពីសំណាក់អាជ្ញាធរ មកពីកាន់ទីក្រុង បាងកក។

គួរបញ្ជាក់ផងដែរថា ក្រោយពីការ សម្រេចចិត្ត បញ្ឈប់ការប្រមូលផ្តុំគ្នា នេះដែរ លោកឧត្តមសេនីយ៍បាននិយាយថា «ខ្ញុំបានធ្វើការសម្រេច ចិត្តដ៏ត្រឹមត្រូវ ព្រោះថា ប្រសិនបើការ ប្រមូលផ្តុំនៅតែបន្ត ទៅដល់ពេលយប់ទៀតនោះ ឱកាសនៃការបង្ក អំពើហិង្សានឹងអាច កើតមាន ដូចជាការបោកគ្រាប់បែកដៃ ប្រភេទ M៧៩ ដែលបានចាប់ផ្តើម ក្នុងពេលតវ៉ានោះ»។

លោកបន្តថា «ខ្ញុំមិនចង់ឃើញ នរណាម្នាក់ស្លាប់នោះទេ ខ្ញុំកើតទុក្ខរួចមកហើយ នៅពេលដែល ឃើញប្រជាជន រងរបួស»៕


Viewing all articles
Browse latest Browse all 8042

Trending Articles