-ក្មេងពីរនាក់លង់ទឹក ម្នាក់ជួយទាន់ និងម្នាក់ទៀតបាត់ខ្លួន
ភ្នំពេញ៖ នារីម្នាក់បាន លោតទឹកធ្វើ អត្តឃាតខ្លួនឯង ដោយសារមាន ស្នេហាជាមួយ បុរសម្នាក់មានប្រពន្ធរួចទៅហើយ ហើយពេលប្រពន្ធគេទាន់ តួចខ្លួនឯង បានសំរេចចិត្ត ធ្វើបែបនេះ ក្នុងរណ្តៅទឹកមួយ កន្លែងដែលមានជម្រៅ ១៧ ម៉ែត្រ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យដឹងថា ស្រ្តីដែលប៉ងធ្វើអត្តឃាត ខ្លួនឯងនេះ ឈ្មោះ ស្រី យ៉ា អាយុ២៣ឆ្នាំ មុខរបរជាស្រ្តី បំរើការងារក្នុងខារ៉ាអូខេ រស្មីភ្នំពេញ ស្នាក់នៅទីតាំង ខាងលើ។ ប្រភពដដែលបានបន្តថា នាងធ្លាប់លួចមាន ស្នេហាជាមួយ បុរសម្នាក់ដែលត្រូវ ជាប្តីរបស់គេ។ កន្លងមកនារី ខាងលើនេះ ធ្លាប់ទទួលបានប្រាក់ឧបត្តម ដើម្បីចិញ្ចឹមជីវិត ពីប្តីរបស់គេមួយរយៈផងដែរ តែមិនបានប៉ុន្មានផងរឿងនេះ ក៏បានបែកធ្លាយ ដឹងដល់ប្រពន្ធរបស់គេ ធ្វើឲ្យស្រ្តីដែលត្រូវជាប្រពន្ធ ដើមនោះបានទៅរករឿង នារីខាងលើនេះដល់ផ្ទះ។
មុនពេលកើតហេតុ អ្នកជិតខាងដែលរស់ នៅក្បែរផ្ទះរបស់នាង បានឲ្យដឹងទៀតថា នាងបានទៅផឹកទឹកត្នោត ជូរជាមួយនឹងមិត្តភក្តិ ហើយបន្ទាប់ពីផឹកស្រវឹងនាង បានដើរមកលោតទឹក សម្លាប់ខ្លួននៅក្នុងរណ្តៅដី ដែលមានទីកជម្រៅ ១៧ម៉ែត្រ។ ការសំរេចចិត្តលោតទឹក សម្លាប់ខ្លួននេះបង្កឡើង ដោយសារតែនាងខ្មាស អៀននឹងខ្លួនឯង ហើយតូចចិត្ត ដែលប្រពន្ធដើម របស់បុរសដែលនាង ស្រឡាញ់មករករឿង រូបនាង តែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនបានសំរេចទេ ដោយសារ ប្រជាពលរដ្ឋនិង អ្នកជិតខាងឃើញ បានចុះជួយ ស្រង់នាងចេញពីទឹកទាន់ពេលវេលា ទើបរួចផុតពីគ្រោះ ថ្នាក់ដល់អាយុជីវិត។
ដោយឡែក នៅពេលតែមួយនោះ មានកុមារ២នាក់ ត្រូវលង់ទឹក ក្នុងខណៈពេល ដែលពួកគេទៅ កាយដីឥដ្ឋ នៅជាប់ប្រឡាយ ទឹកហូរ ក្នុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
កុមារពីនាក់ ខាងលើនេះទី១ ឈ្មោះ សំរិត កែវ អាយុ១២ឆ្នាំ ត្រូវបានគេជួយ សង្គ្រោះទាន់ និងម្នាក់ទៀត ឈ្មោះ ឈុន លីដា ភេទស្រី អាយុ១១ឆ្នាំ ត្រូវបាត់ខ្លួន ដោយសារតែទឹកហូរគួច ខ្លាំងពេក។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនិងបងប្អូន ប្រជាពលរដ្ឋកំពុងតែ ស្វាត់ស្វែងក្នុងការ ស្វែងរក និងចុះរាវក្នុងទឹក ប៉ុន្តែនៅតែមិនឃើញឈ្មោះ ឈុន លីដា ឡើយ មិនដឹងថា ទឹកគួចយកគេទៅ ដល់ទីណាទេ ៕