ស្វាយរៀងៈ ស្រ្តីម្នាក់បាន ប្រើអំពើហិង្សាលើថៅកែប្ដី របស់ខ្លួនដោយចោទថាថៅកែស្រីរូបនេះ ដែលបុរសជាប្ដី បានបើករថយន្ត ដឹកភ្ញៀវទេសចរណ៏ ឲ្យនោះបានលួចលាក់ សាហាយស្មន់ ជាមួយគ្នា។ ហេតុការណ៏នេះបាន កើតឡើងកាលពីព្រឹកថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាថៅកែដែលត្រូវ ប្រពន្ធកូនចៅរបស់ខ្លួនខ្ញាវដាច់មុខ ហូរឈាមរហាម នេះឈ្មោះ សំ សំអឿន អាយុ ៤៨ឆ្នាំ មានទីលំនៅ ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានមុខរបរជាម្ចាស់ រថយន្ត ដឹកភ្ញៀវទេសចរណ៏ ចំណែកស្រ្តីដៃដល់ដែលប្ដីបើក របរថយន្តឲ្យសំអឿននេះ ឈ្មោះ ពិសី អាយុ២៧ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិកើតហេតុ ខាងលើ។
ប្រភពបានបន្តថា មុនពេលកើតហេតុស្រ្តី រងគ្រោះបានទៅសួរ ស្រ្តីដៃដល់នៅផ្ទះជួលដែលស្រ្តីរូបនេះ ដែលបានចោទប្រកាន់គាត់ថា បានទៅដេកជាមួយប្ដីរបស់ខ្លួន ខេត្តកំពង់ធំ ខណៈពេលដែលដឹកភ្ញៀវ ទៅខេត្តនោះ។ ថៅកែស្រ្តីរូបនេះបានប្រាប់ទៅ ស្រ្តីដៃដល់ថា គាត់មិនបានសាហាយស្មន់ ជាមួយ និងកូនចៅរបស់ខ្លួន ដែលជាប្ដីរបស់ស្រ្តីដៃដល់ នោះទេ តែពេលនោះ ស្រ្តីដៃដល់បានប្រាប់ថា នាងមិនជឿនោះទេ ហើយក៏បានស្ទុះ ទៅចាប់បោចសក់ថៅកែប្ដី របស់ខ្លួនដោយខ្ញាវដាច់ មុខចេញឈាមពេញផ្ទៃមុខ។
តាមស្រ្តីរងគ្រោះ សំ សំអឿន បានឲ្យដឹងថា ស្រ្តីដៃដល់ដែល ជាប្រពន្ធកូនចៅរបស់ខ្លួននោះ ពីមុនបានរស់នៅជាមួយ ផ្ទះរបស់គាត់តែដោយសារ តែការប្រច័ណ្ឌ ខុសរឿងបែបនេះ ហើយបានជាគាត់ដេញ ឈប់ឲ្យនៅជាមួយ ក៏ប៉ុន្តែស្រ្តីរូបនេះនៅតែចញ្ចឹម ចិត្តប្រច័ណ្ឌគាត់ជាមួយ និងអ្នកបើបរឡានឲ្យ គាត់គ្រប់ពេល។
បើតាមស្រ្តី ជនរងគ្រោះ ក្រោយកើតហេតុគាត់បាន មកប្ដឹងនគរបាល ក្រុងស្វាយរៀង ឲ្យជួយរកយុត្តិធម៌ តែនគរបាល បានប្រាប់គាត់ថា នគរបាលកំពុងតែជាប់រវល់ ដោយឲ្យអ្នកដែលជូន មកជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ សិនព្រោះឈាម ច្រើនពេក ហើយចាំឲ្យពេទ្យធ្វើកោសល្យវិច្ច័យ ចាំមកប្ដឹងនគរបាល និងចាត់ការឲ្យ៕