Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប៉ូលីសថៃ និងក្រុមបាតុករ ចោទប្រកាន់គ្នា ពីការបង្កហិង្សា

$
0
0

ក្រុមបាតុករ និងមន្ត្រីប៉ូលីស បានចោទប្រកាន់គ្នា ទៅវិញទៅមកទាក់ទងនឹងការបង្កឲ្យមានហិង្សា និងការវាយប្រហារគ្នា នៅក្បែរតំបន់ក្រុមបាតុករភីតាក់សៀម (ក្រុមការពារសៀម) ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The Nation ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា លោក ប៊ុនឡឺត កែវប្រាស៊ីត ដែលជាមេដឹកនាំរបស់ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល បានប្តេជ្ញាថា នឹងប្រឆាំងរហូត ដល់ស្លាប់ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ បន្ទាប់ពីក្រុមប៉ូលីស បានបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែកទៅកាន់ក្រុមបាតុករ ខណៈដែលពួកគេសម្រុកទៅកាន់ រ៉ូយ៉ាល់ ផ្លាស្សា។

អ្នកនាំពាក្យរបស់បក្សប្រជាធិបតេយ្យ ឈ្មោះ Chavanond Intarakoma lyasut បានថ្កោលទោសរដ្ឋា ភិបាល ដែលបានប្រើប្រាស់កម្លាំង ISA ក្នុងការការពារមិនឲ្យក្រុមបាតុករចូលរួមធ្វើបាតុកម្ម។ លោកបាន បន្តថា រដ្ឋាភិបាលគ្មានសិទ្ធិក្នុងប្រើប្រាស់ច្បាប់ ប្រឆាំងបាតុកម្មប្រកបដោយសន្តិភាពបែបនេះ បានឡើយ ។

លោកបានបន្តថា វាជារឿងមិនសមហេតុផលដែលកម្លាំងរដ្ឋាភិបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមបាតុករ។

ដោយឡែក អ្នកនាំពាក្យរបស់មន្ត្រីប៉ូលីសថៃលោក ភីយ៉ា យូថាយ៉ូ បានបង្ហាញការអះអាងទាក់ទងនឹងបញ្ហាដែលមន្ត្រីប៉ូលីសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដោយបញ្ជាក់ថា មានក្រុមបាតុករប្រមាណជា ៥០០ នាក់ បានព្យាយាមបំផ្លាញរបាំងសម្រាប់បិទផ្លូវ ដែលប្រើប្រាស់សម្រាប់ការពារកុំឲ្យក្រុមបាតុករចូលកាន់ តំបន់ហាមឃាត់។

លោកបានបន្តថា ការពិតទៅមន្ត្រីប៉ូលីស បានព្រមានកុំឲ្យក្រុមបាតុករបំផ្លាញរបាំងការពារផ្លូវ ប៉ុន្តែពូកគេ នៅតែព្យាយាមកាត់ខ្សែរចូលទៅកាន់ទីតំាង របស់មន្ត្រីប៉ូលីស។ លោក ភីយ៉ាបានបន្តថា ក្រុមបាតុករ បាន វាយមន្ត្រីប៉ូលីសជាមួយនឹងដងទង់ជាតិ ព្រមទាំងបានគប់ដបទឹកទៅកាន់មន្ត្រីការពារសណ្តាប់ធ្នាប់។ មិន តែប៉ុណ្ណោះ ពូកគេបានបើករថយន្តកង់ប្រាំមួយសម្រុកទៅកាន់ទីតាំងរបស់មន្ត្រីប៉ូលីសទៀតផង។

ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យប៉ូលីសប្រាំនាក់ត្រូវរងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ ដោយ សារបញ្ហានេះ ទើបប៉ូលីសសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>