នៅពេលសន្លាក់ របស់យើងរបួស ឬមានជំងឺ ការឈឺចាប់ និងការហើម អាចកំហិតការផ្លាស់ទី របស់យើង។ យើងមាន ការឈឺចាប់ក្នុងអំឡុងពេល ធ្វើការងារ ហាត់ប្រាណ និងលេងកីឡា។ ទោះបីជាមូលហេតុមាន ភាព ខុសៗគ្នា ក៏ដោយ មូលហេតុទូទៅបំផុតមួយគឺជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចី។
នៅក្នុងសន្លាក់ ចុងឆ្អឹងត្រូវបានគ្របដណ្ដប់ដោយឆ្អឹងខ្ចី។ ឆ្អឹងខ្ចីនេះផ្ដល់នូវគម្របរលោងសម្រាប់ការធ្វើ ចលនា។ ការស្ដើង ឬការខូចខាតឆ្អឹងខ្ចី បណ្ដាលឱ្យមានការកកិត។ ការកកិតនាំឱ្យមានការឈឺចាប់ និង ហើមសន្លាក់។ លក្ខណៈនេះត្រូវបានហៅថាជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចី។
ឱសថនានាដូចជា ថ្នាំបំបាត់ការឈឺចាប់ ឬគ្លុយកូសាមីន អាចជួយសម្រាលការឈឺចាប់សន្លាក់បាន ប៉ុន្ដែឱសថទាំង នេះមិនព្យាបាលមូលហេតុនៃជំងឺទេ និងអាចនាំឱ្យហូរឈាមក្នុងក្រពះ ឬខូចតម្រងនោម។
ការព្យាបាលដោយការផ្សាំកោសិកាមេ (ស្ទឹមសែល )
ទម្រង់ជាសក្ដានុពលថ្មីមួយនៃការព្យាបាល ការខូចឆ្អឺងខ្ចីជង្គង់នៅវ័យក្មេង គឺការព្យាបាលដោយការផ្សាំ កោសិកាមេ។ ប្រសិនបើត្រូវបានរកឃើញឆាប់រហ័ស និងប្រសិនបើអ្នកជំងឺមានអាយុក្រោម ៥០ ឆ្នាំ ការ ព្យាបាល ដោយការផ្សាំកោសិកាមេអាចជាជម្រើសដែលត្រូវបានណែនាំ ជាការព្យាយាមបង្កើតឆ្អឹងខ្ចីឡើង វិញ។
សម្រាប់ការព្យាបាលនេះ ការថតសន្លាក់ជង្គង់ (ការវះកាត់ដោយចោះរន្ធ) ត្រូវបានធ្វើឡើងជាដំបូង ដើម្បី វាយតម្លៃ ការខូចខាត។ បន្ទាប់មក កោសិការបស់អ្នកជំងឺត្រូវបានដកយកពីឆ្អឹងត្រគាកដោយប្រើម្ជុល។ ក្នុងអំឡុងពេល ៣ សបា្ដហ៍បន្ទាប់ កោសិកាត្រូវបានសម្អាត ញែក និងបំបែកខ្លួន។ នៅសបា្ដហ៍ទីបី កោសិកាមេអាចត្រូវបានចាក់ ចូលទៅ ក្នុងជង្គង់ដែលខូច។
ការប្រើកោសិកាមេនៅក្នុងវេជ្ជសាស្ដ្រត្រូវបានកំហិត ហើយខ្ញុំគឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិត មួយ ចំនួន តូចនៅលំដាប់អន្ដរជាតិ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី ក្នុងការ អនុវត្ដ ការព្យាបាលនេះ នៅក្នុងការសាកល្បងនៅគ្លីនិកដែលមានការគ្រប់គ្រង។
ជាអកុសល តំបន់ជាច្រើននៅទូទាំងពិភពលោកទាមទារថា ពួកគេធ្វើការជាមួយកោសិកាមេ ប៉ុន្ដែពួកគេ អាចឱ្យគេ ជឿជាក់បាន លុះត្រាតែពួកគេបានបោះពុម្ពការស្រាវជ្រាវអំពីការព្យាបាលដោយការផ្សាំកោសិកា មេ នៅក្នុង ទស្សនាវដ្ដី ស្រាវជ្រាវអន្ដរជាតិ។
ការព្យាបាលដោយការវះកាត់ចោះរន្ធ
នេះគឺជាការវះកាត់ដែលធ្វើឡើង តាមរយៈការ ចោះរន្ធតូចទំហំ ០,៥ សង់ទីម៉ែត្រចំនួនពីរកន្លែងខាងមុខជង្គង់។ កែវឆ្លុះតូចៗត្រូវបានប្រើដើម្បីពិនិត្យមើល និងព្យាបាលរបួសនៅក្នុងជង្គង់។ ទោះបីជាបច្ចេកទេសវះកាត់ នេះទើបតែ អាចរកបានក្នុងពេលថ្មីៗនេះក៏ដោយ បរិក្ខារដែលប្រើនៅក្នុងអំឡុងពេលវះកាត់មានការជឿនលឿន យ៉ាងឆាប់រហ័ស។
សន្ទះឆ្អឹងខ្ចីគឺជាឆ្អឹងខ្ចីតូចមួយនៅក្នុងជង្គង់ ដែលមានតួនាទីដូចបូម ឬទ្រនាប់។ ការរហែកសន្ទះឆ្អឹងខ្ចី ជា ញឹកញាប់ត្រូវបានព្យាបាលដោយការវះយកចេញមួយផ្នែកនៃសន្ទះឆ្អឹងខ្ចី ប៉ុន្ដែប្រការនេះ នាំឱ្យមានជំងឺ រលាកសន្លាក់នៅពេលកន្លងផុតជាច្រើនឆ្នាំ។ ការរហែកសន្ទះឆ្អឹងខ្ចី បច្ចុប្បន្នអាចព្យាបាលបានដោយការដេរ ជួសជុល។ ការជួសជុលសន្ទះឆ្អឹងខ្ចីរក្សានូវកាយវិភាគសាស្ដ្រនៃជង្គង់ធម្មតា និងបង្ការការវិវឌ្ឍនៃជំងឺរលាក សន្លាក់។
ឆ្អឹងខ្ចីគឺជាគម្របរលោងនៃឆ្អឹង។ បច្ចុប្បន្ន ការខូចឆ្អឹងខ្ចីបន្ដិចបន្ដួចអាចជួលជុលបានដោយឧបករណ៍វះ កាត់ និងឆ្លុះសន្លាក់ និងរុំដោយបន្ទះម៉ាទ្រីសកូឡាជែន។ ការសិក្សាថ្មីៗបានបង្ហាញអំពីការព្យាបាលឆ្អឹង ខ្ចីបានល្អជា មួយនឹងបច្ចេកទេសនេះ។
ការវះកាត់ប្ដូរបន្ទះឆ្អឹងជង្គង់
ការវះកាត់ប្ដូរបន្ទះឆ្អឹងជង្គង់ គឺត្រូវប្ដូរឆ្អឹងខ្ចីជង្គង់ដែលខូច។ ដោយប្រើការប្រៀបធៀបប្រហោងធ្មេញ ដែលបណ្ដាល ឱ្យមានការឈឺចាប់ ទន្ដពេទ្យអាចប៉ះធ្មេញដោយការស្រោបលោហៈ។ នេះគឺជា នីតិវិធីដូចគ្នាដែល ត្រូវបានធ្វើឡើង សម្រាប់ការវះកាត់ប្ដូរឆ្អឹងជង្គង់ដែលតាមរយៈនោះ ចុងឆ្អឹងត្រូវបាន ប៉ះដោយប្រើ ទីតានីញុូម និងផ្លាស្ទិក។ លែង មានការកកិតបន្ថែមទៀតរវាងឆ្អឹង និងឆ្អឹង ហើយប្រការនេះ បញ្ឈប់ការឈឺ ចាប់ និងធ្វើឱ្យប្រសើរឡើង នូវការបត់ ជង្គង់។
ប្រសិនបើជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចីត្រូវបានកំហិតត្រឹមកន្លែងជាក់លាក់ ពេលនោះអ្នកជំងឺអាចត្រូវការតែការ វះកាត់ប្ដូរឆ្អឹងជង្គង់មួយផ្នែកប៉ុណ្ណោះ។ នេះគឺជាការវះកាត់តូចមួយ ដោយមានការឈឺចាប់តិចតួច និង ឆាប់ជា។
ការវះកាត់ប្ដូរឆ្អឹងជង្គង់ដោយមានជំនួយពីកុំព្យូទ័រ និងមានការរំខានតិចតួចបំផុត ប្រសិនបើត្រូវបានធ្វើ ឡើង យ៉ាងត្រឹមត្រូវ ដោយគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ ដោយប្រើប្រាស់ ការវះកាត់ផ្លាស់ប្ដូរប្រសើរបំផុត ការវះកាត់ប្ដូរសន្លាក់អាចមានភាពជោគជ័យ ៩៥% ទោះបីជាកន្លងផុត រយៈពេល ១៥ ឆ្នាំក៏ដោយ។
ដើម្បីទទួលបានលទ្ធផលយូរអង្វែងប្រសើរបំផុត កុំព្យូទ័រត្រូវបានប្រើប្រាស់ក្នុងអំឡុងការវះកាត់ ដែល បង្ហាញ សល្យពេទ្យក្នុងពេលវេលាជាក់ស្ដែង ដើម្បីធានាថា រណបជង្គង់ត្រូវបានបញ្ចូលនៅកន្លែងត្រឹមត្រូវ។ ដំណើរការ នេះមានន័យថា ការវះកាត់ត្រូវបានសម្របតាមតម្រូវការរបស់អ្នកជំងឺម្នាក់ៗ ដើម្បីធ្វើឱ្យជើង ត្រង់។ រណបជង្គង់ ដែលត្រូវបានដាំមិនបានល្អ បានបង្ហាញថានឹងឆាប់ខូច។
ការវះកាត់ប្ដូរឆ្អឹងជង្គង់ដោយមានការរំខានតិចតួចបំផុត មានន័យថា ស្នាមវះសម្រាប់ការវះកាត់ មាន ទំហំជិត ពាក់កណ្ដាលនៃទំហំដែលវះដោយប្រើវិធីចាស់។ ជាងនេះទៅទៀត សាច់ដុំត្រូវបានញែក ក្នុង អំឡុងការវះកាត់ ជាជាងការវះ ហើយប្រការនេះនាំឱ្យមានរបួសកាន់តែតិច។ លទ្ធផលនៅក្នុងការប្រើ បច្ចេកទេស វះកាត់ដែល មានការរំខានតិចតួចបំផុត មានន័យថា ស្លាកស្នាមកាន់តែតូច ការឈឺចាប់កាន់ តែតិចក្រោយការវះកាត់ ហើយ ការជាសះស្បើយកាន់តែឆាប់រហ័ស។
វេជ្ជបណ្ឌិតរបស់យើង
វេជ្ជបណ្ឌិត Andrew Quoc Dutton, MBBS (អូស្ដ្រាលី) MMed (ការវះកាត់ឆ្អឹង សិង្ហបុរី) MCRS (Edinburgh), FCRS (ការវះកាត់ឆ្អឹង Edinburgh) សមាជិកនៃសមាគមវះកាត់ឆ្អឹង Harvard (សហរដ្ឋអាមេរិក) និងសមាគមវេជ្ជសាស្ដ្រ អូស្ដ្រាលី
វេជ្ជបណ្ឌិត Andrew Quoc Dutton គឺជាអ្នកពិគ្រោះយោបល់ និងជាគ្រូពេទ្យវះកាត់ឆ្អឹង ដែលទទួលបានការបណ្ដុះ បណ្ដាលតាមអាហារូបករណ៍នៃសហរដ្ឋអាមេរិក។ គាត់មានចំណាប់អារម្មណ៍លើ អនុឯកទេសនៃការវះកាត់ ដោយប្រើ ឧបករណ៍ឆ្លុះសន្លាក់,ឧបករណ៍ពង្រីកក្នុងឆ្អឹង និងការវះកាត់របួស ដែលបណ្ដាលមកពីការលេងកីឡា ការប្ដូរឆ្អឹងជង្គង់ និង ត្រគាក ការបណ្ដុះឆ្អឹងខ្ចី និងការព្យាបាលដោយ ការបណ្ដុះកោសិកានៅក្នុងឆ្អឹង។ គាត់បាន ប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រអស់រយៈពេល ១៧ ឆ្នាំកន្លងមកហើយ។
វេជ្ជបណ្ឌិត ឌុតតៀន គឺជាគ្រូពេទ្យវះកាត់ឆ្អឹងម្នាក់ក្នុងចំណោមគ្រួពេទ្យវះកាត់ឆ្អឹងដ៏តិចតួចនៅអាស៊ីអាគ្នេយ៍ ដែល អាច ធ្វើការព្យាបាលដោយការបណ្ដុះកោសិកានៅក្នុងឆ្អឹង។
វេជ្ជបណ្ឌិត Dutton បានបញ្ចប់ការវះកាត់ឈានមុខជាច្រើននៅអាស៊ីអាគ្នេយ៍។ គាត់ក៏ជាគ្រូពេទ្យវះកាត់ឆ្អឹង ដំបូង គេបំផុតនៅប្រទេសសិង្ហបុរី ដែលធ្វើការប្ដូរកែសម្រួលឆ្អឹងត្រគាកជាមួយប្រព័ន្ធម៉ូឌុយលែរ ZMR, Zimmer (សហរដ្ឋអាមេរិក)។
អំពីស៊ីងហ្គាពួរមេឌីខលគ្រូបSingapore Medical Group (អេសអឹមជី - SMG)
ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group (អេសអឹមជី - SMG) គឺជាអ្នកផ្ដល់ការថែទាំសុខភាព ឯកទេស ឯកជនមួយដែលមានបណ្ដាញគ្រួពេទ្យ ឯកទេសចំនួន ២២ ។ ក្រុមការងារនេះប្ដេជ្ញាចិត្ដបំពេញ ការសន្យា របស់ខ្លួនក្នុងការផ្ដល់ការថែទាំ និងបទពិសោធន៍ ផ្នែកវេជ្ជសាស្ដ្រដោយផ្ដោតលើអ្នកជំងឺ ដល់បុគ្គលគ្រប់រូប។
បច្ចុប្បន្ន ក្រុមការងារនេះមានគ្លីនិកសរុបចំនួន ១៤ កន្លែង ដែលមានទីតាំងយុទ្ធសាស្ដ្រនៅក្នុង Paragon មជ្ឈមណ្ឌលឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Novena និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Gleneagles ដែលមានបណ្ដាញគ្លីនិក SMGAssociates កាន់តែច្រើនឡើងៗ។
អេសអឹមជី មានភ្នាក់ងារខ្មែរពិសេសសំរាប់ជួយលោកអ្នកទៅតាមតម្រូវការ ដូចជាៈ
* ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
* ការសាកសួរព័តមាន និងតំលៃ
* ការធ្វើដំណើរ និងការស្នាក់នៅ
* ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
* សេវាកម្មបកប្រែដោយឥតគិតថ្លៃ
* ការស្នើរសុំលទ្ធផលព្យាបាល និងការទិញថ្នាំ
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោងៈ +៦៥ ៩៨៤២ ៣៥៦០
អ៊ីម៉េលៈ vanessa.sophors@smg.sg
ទីស្នាក់ការ ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group (អេសអឹមជី - SMG) ប្រចាំនៅកម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣ ០៩៧៧ ៦៦៨ ២៦៦
អ៊ីមែល ៖ enquiry@medrefint.com
វែបសាយត៍ ៖ www.singaporemedical.sg