Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន និង អាល្លឺម៉ង់ ប្ដេជ្ញាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូ

$
0
0

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបសំណេះសំណាល ជាមួយលោកស្រី អធិការបតី អាល្លឺម៉ង់ អេន ជេឡាម៉ាគែល កាលពីថ្ងៃ ចន្ទម្សិលមិញនេះ និងបានប្ដេជ្ញាពង្រឹង យុទ្ធសាស្រ្ត ភាពជាដៃគូរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះឲ្យដឹងថា រំឮកពីដំណើរ ទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់អាល្លឺម៉ង់ លោកបាននិយាយថា ប្រទេសចិន និងអាល្លឺម៉ង់ បានឆ្លង កាត់ដំណើរការឆ្ពោះទៅមុន ជាមួយនឹងភាពរីកចម្រើន និងប្រសើរឡើងនូវយុទ្ធសាស្រ្តក្នុងភាពជាដៃគូ។

លោកស៊ី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ាគែល នឹងនាំមកនូវដំណើរ ប្រសើរឡើង នៃចំណងទំនាក់ទំនងទ្វេភាគី ដែលចិន និងអាល្លឺម៉ង់ គឺជាដៃគូយុទ្ធសាស្រ្ត ហើយគួរតែក្រឡេកមើលពី កិច្ចការងារទ្វេភាគី ឈរលើទស្សនៈវិស័យរបស់ពិភពលោក។

នៅក្នុងនោះដែរលោក ស៊ី បានស្នើឲ្យមានការចូលរួមនូវកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរ ឡើងនូវ សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធអន្ដរជាតិ ដើម្បីលើកកម្ពស់សន្ដិភាព, ស្ថេរភាព, និង ភាពរុងរឿងជាសកល ។ គ្រប់ភាគីទាំងគួរតែ “បោះជំហ៊ានឲ្យបានកាន់តែធំ” នៅក្នុងការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់ពួក គេ និងខិតខំប្រឹងប្រែងដើម្បីបង្កើតការចូលរួម ពីគ្រប់បណ្ដា សាខា ជាពិសេស វិស័យ ឧស្សាហកម្ម ដែលមានសារៈសំខាន់ កាន់តែប្រសើរឡើង។

លោក ស៊ី បានស្នើឲ្យភាគីទាំងពីរ បន្ដបង្កើននូវវប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជនទាំងពីរ ដោយការធ្វើ ការងាររួមគ្នាទៅលើការសិក្សា សិល្បៈ និងអក្សរសាស្រ្ត។ ការយល់យោគគ្នា ទៅវិញទៅមក និងមិត្តភាព រវាងយុវជននៃប្រទេសទាំងពីរ និងជម្រុញឲ្យមានការចរចាលើ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគ្របដណ្ដប់ប្រទេស គ្នាទៅវិញទៅមក នៅក្នុងវិធីដ៏ទូលំទូលាយ និងមិនលំអៀង។

លោកស្រីម៉ាគែល បាននិយាយថា សម្រាប់ភាគីរបស់លោកស្រី អាល្លឺម៉ង់សង្ឃឹមថា នឹងផ្ដល់ នូវការដើរ តួនាទីតាមយន្តការនៃការពិគ្រោះ យោបល់អន្តររដ្ឋាភិបាល និងធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ នៅ ក្នុងមាគ៌ាដ៏ឆ្លាតវៃ ទៅលើវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាន, និងសន្ដិសុខសង្គម។

លោកស្រី បាននិយាយបន្ថែមទៀតថា ប្រទេសអាល្លឺម៉ង់ នឹងពង្រឹកឡើងនូវបរិយាកាសនៃ ការវិនិយោគ ដើម្បីទាញយកការចាប់ អារម្មណ៍ពីសហគ្រាសចិន និងដើម្បីសម្របសម្រួល ដំណើរទស្សនកិច្ចរវាង ប្រជាជននៃប្រទេសទាំងពីរ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>