ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើង បានយល់ដឹងពីអត្ថប្រយោជន៍ នៃការរៀបចំផែនការហិញ្ញវត្ ថុសម្រាប់កូនៗរបស់ពួកគាត់ តាមរយៈក្រុមហ៊ុន ធានារ៉ាប់រង ដើម្បីបំបាត់ក្តីបារម្ភ របស់ខ្លួន អំពីការសិក្សា និង អនាគតរបស់ពួកគេ។
ចាប់តាំងពីខែឧសភា ដល់ ខែមិថុនា កន្លងទៅនេះ ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនធានារាប់រ៉ង អាយុជីវិតអន្តរជាតិឈានមុខ គេមួយបានបង្កើតនូវកម្មវិធី ចែករំលែកចំណេះដឹង សំដៅផ្តល់ការប្រឹក្សា យោបល់ដោយឥតគិតថ្លៃទា ក់ទងនឹងការរៀបចំផែនការ ហិរញ្ញវត្ថុព្រមទាំងមាន រៀបចំការកំសាន្តជាច្រើន ដោយមានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់ ប្រជាជនកម្ពុជា។
កម្មវិធីនេះបានប្រារព្ធធ្វើឡើង នៅផ្សាររាត្រី តីរវិថីព្រះស៊ីសុវត្ថិ សួនកម្សាន្តកោះពេជ្រ សួនកម្សាន្តឌ្រីមលែន ផ្សារទំនើប City Mall និងនៅTK Avenue ក្នុងរយៈពេល ៧ សប្តាហ៍ ដោយមាន អតិថិជនចូលរួមជិត ៣ពាន់ នាក់។
ក្នុងកម្មវិធីនេះ គម្រោងផលិតផលធានារ៉ាប់រង «អនាគតការសិក្សា របស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ជាគម្រោងមួយដែល បានទទួលជោគជ័យខ្លាំង និងពេញនិយមជាងគេក្នុង ចំណោមគម្រោង ផលិតផលទំាង ៤ របស់ក្រុមហ៊ុន។ គម្រោងនេះផ្ដល់ជូន ទាំងការការពារ ទាំងការសន្សំប្រាក់ និងធានាដល់ការផ្គត់ផ្គង់ ប្រាក់កាសសម្រាប់ ការសិក្សារបស់បុត្រធីតា នៅក្នុងអំឡុងពេល ៤ ឆ្នាំសម្រាប់ការសិក្សា នៅវិទ្យាល័យ ឬនៅសាកលវិទ្យាល័យ ទោះជាបុគ្គលដែលជា បង្គោលគ្រួសារមាន ឬមិនមានរឿងហេតុអកុសល ណាមួយកើតឡើងរហូត ដល់ទទួលមរណៈភាព ឬពិការទំាងស្រុងក្ដី។
លោក ពន្លឺ តុលា តំណាងមកពី ក្រុមហ៊ុន Manulife បានឲ្យដឹងថាគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍» បានបង្កើតឡើងដោយឆ្លើយតប ទៅតាមតម្រូវការរបស់អតិថិជន និងការផ្តោតសំខាន់ទៅលើការការពារ និងការសន្សំប្រាក់កាស សម្រាប់ការសិក្សា របស់កូនៗរបស់ពួកគាត់។
លោក តុលា មានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាចាប់ផ្តើម យល់ច្បាស់អំពីអត្ថប្រយោជន៍ក្នុងការរៀបចំផែនការ ហិរញ្ញវត្ថុសម្រាប់ពេលអនាគត ជាពិសេសសម្រាប់គ្រួសារ បុត្រធីតារបស់ពួកគាត់។ Manulife នៅទីនេះ នឹងធ្វើជាដៃគូហិរញ្ញវត្ថុក្នុងការរៀបចំ និងការពារអនាគតរបស់ក្រុមគ្រួសារគាត់។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺពេលវេលាមិនអាចរង់ចំាយើងទេ ដូច្នេះការសម្រេចចិត្តកាន់ តែឆាប់រហ័សក្នុងការរៀបចំកញ្ចប់ ថវិកានៅថ្ងៃនេះនឹងផ្តល់ ជូនដល់ពួកគាត់នូវភាព អស់កង្វល់ផ្នែកហិរញ្ញវត្ថុ សម្រាប់ពេលអនាគត។»
មតិភាគច្រើនរបស់អ្នកចូល រួមបានផ្តល់តម្លៃទៅលើការសិក្សា និងអនាគតរបស់កូន។ អ្នកស្រី សុគន្ធារី ដែលបានចូលរួមកម្មវិធី របស់ក្រុមហ៊ុននៅមជ្ឈមណ្ឌល កោះពេជ្រ បានឲ្យដឹងថា គាត់កំពុងសន្សំប្រាក់ ជាមួយគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍» ហើយគាត់ សង្ឃឹមថា គាត់នឹងទទួលបាន អត្ថប្រយោជន៍ ពីគម្រោងនេះក្នុងការការពារអនាគត ការសិក្សារបស់កូនគាត់។
អ្នកស្រី សុគន្ធារី បានមានប្រសាសន៍ថា៖ «អនាគតការសិក្សា របស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍ គឺជាគម្រោងមួយដ៏ល្អ។ ខ្ញុំពេញចិត្តចំពោះ គម្រោងនេះណាស់ ព្រោះខ្ញុំចង់ឲ្យកូនអាយុ ២ ឆ្នាំ របស់ខ្ញុំ អាចបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យនាពេលអនាគត”។
លោក ចាន់ធី ដែលបច្ចុប្បន្ននេះ លោកជាគ្រូបង្រៀនម្នាក់ នៅរាជធានីភ្នំពេញ និងមានកូនម្នាក់មានអាយុ ៦ ឆ្នាំ ក៏បានឲ្យដឹងផងដែរថា បន្ទាប់ពីធ្វើការប្រឹក្សា ជាមួយបុគ្គលិក ផ្នែកលក់របស់ក្រុមហ៊ុន Manulife នៅផ្សាររាត្រីមក គាត់មានចំណាប់អារម្មណ៍ ចំពោះគម្រោង «អនាគតការសិក្សារបស់ កូនខ្ញុំជាមួយមេនូឡាយហ្វ៍» បំផុត។
លោក ចាន់ធី បានមានប្រសាសន៍ថា៖ «ឥឡូវនេះខ្ញុំយល់ច្បាស់ថា ប្រសិនបើមានអ្វីកើតឡើង ចំពោះខ្ញុំនៅថ្ងៃណាមួយនោះ ហើយខ្ញុំមានការធានារ៉ាប់រង នោះការសិក្សានៅថ្ងៃអនាគត របស់កូនខ្ញុំប្រាកដជា មិនមានបញ្ហាឡើយ»៕