ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៤ លោក លី ឆេង អនុប្រធានក្រុមការងារ ចុះជួយខណ្ឌ ដង្កោ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និងក្រុមការងារ បាននាំយកទានវស្សា ទេយវត្ថុ និងបច្ច័យ ប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តចំការខ្សាច់ ស្ថិតក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងពិធីនោះដែរ មានការចូលរួមពីសំណាក់ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំង៨ភូមិ លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធ ចំនួនជាង ១០០ នាក់ ។
លោក លី ឆេង បានមានប្រសាសន៍ កោតសរសើរ និងថ្លែង អំណរព្រះគុណ និងអរគុណ ចំពោះព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងប្រជាព លរដ្ឋ ទាំងអស់់ ក្នុងសង្កាត់ស្ពានថ្ម ដែលចេះសាមគ្គីគ្នា បានល្អ និងរក្សាសេចក្តីសុខធ្វើឲ្យ ភូមិ ឃុំមានសុខសន្តិភាព ហើយលោកក៏បានសន្យាថា នៅតែបន្តជួយ អភិវឌ្ឍ សង្កាត់ស្ពានថ្ម ឲ្យបានរើកចំរើនបន្ថែមទៀត រួមទាំងចូលបុណ្យប្រជាជន សង្កាត់ស្ពានថ្ម ដែល ទទួលមរណៈភាពក្នុងម្នាក់ ចំនួន ២០ម៉ឺនរៀល -ឧបត្ថមប្រាក់ខែជូនលោកគ្រូ អ្នកគ្រូ ទាំងបីនាក់ដែល កំពុងបង្រៀនភាសាអង់គ្លេស នៅសាលាបឋមសិក្សាស្ពានថ្ម ជារៀងរាល់ ខែ -ផ្តល់អាហារូបករណ៏ ដល់ កូនចៅប្រជាពលរដ្ឋសង្កាត់ស្ពានថ្មចំនួន ០៥ នាក់បន្ថែមទៀត សម្រាប់សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង និងក្រុមការងារបានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងវត្តចំការខ្សាច់ នូវទានវស្សា ទយវត្ថុ និងបច្ច័យចំនួន ៥៥ ម៉ឺនរៀល និង៦៥ ដុល្លា ជូនយាយជី តាជី ចំនួនជាង ១០០ នាក់ ក្នុងម្នាក់ៗនូវថវិកា ៥ពាន់រៀល ៕