វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការបរទេស អាម៉េរិក លោក ចន ឃឺរី កាលពីថ្ងៃចន្ទ ម្សិលមិញ នេះ បាន ធ្វើការកាន់ទុក្ខសព អតីតប្រធានាធិបតី ហ្សកហ្ស៊ី អេដ្វាដ សេវ៉ាដណាដ្សេ និងបាន កោតសរសើរ ពីកិច្ច ខិតខំប្រឹងប្រែងរបស់លោក ក្នុងការរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេស របស់លោក នៅក្នុងអំឡុងទសវត្សរ៍ ១៩៩០ ផងដែរ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះឲ្យដឹងថា ប្រេសិត កំពូល អាម៉េរិកបានសម្ដែង “មរណៈទុក្ខដ៏ជ្រាលជ្រៅ” ជុំវិញមរណភាពរបស់លោក សេវ៉ាដណាដេ្ស ដោយនិយាយថា លោកប្រធានធិបតីរបស់ហ្សកហ្ស៊ី ដែលដណ្តើមបាន ឯករាជ្យលើកទីពីរ នៅក្នុងឆ្នាំ ១៩៩១, លោកបានជួយធានាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី “នៃប្រទេសដ៏ផុយ ស្រួយ” របស់លោកនៅ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដឹកនាំប្រទេសឆ្ពោះទៅកាន់ សមាហរណកម្មជិត ស្និទ្ធជាមួយនឹងសហភាពអឺរ៉ុប ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចន ឃឺរី បានថ្លែងពីការកោតសរសើរចំពោះ “ការដើរតួនាទី” របស់លោក សេវ៉ាដណាដេ្ស ក្នុងការបញ្ចប់សង្គ្រាមត្រជាក់ ដោយកិច្ចខិតខំ ប្រឹងប្រែងរបស់លោក តាម រយៈក្រសួងការបរទេសនៃ សហភាពសូវៀតនៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ។
គួរបញ្ជាក់ថា លោក សេវ៉ាដណាដេ្ស ដែលបានកាន់តំណែងជាប្រធានាធិបតី នៃប្រទេសហ្សកហ្ស៊ី ចាប់ ពីឆ្នាំ ១៩៩៥ ដល់ ២០០៣ បានទទួលមរណភាព នៅកាលពីថ្ងៃចន្ទម្សិលមិញ នេះ ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយសារតែជំងឺរុំារ៉ៃ ៕