វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ភាគនិរតីប្រទេសម៉ិចស៊ិចកូ នាថ្ងៃចន្ទ ម្សិលមិញ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីស្រាវជ្រាវភូមិសាស្ត្រ របស់សហរដ្ឋអាម៉េរិក។
ប្រភពដដែលបានឲ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី បានកើតឡើងនៅតំបន់មួយ ស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រពីទីក្រុង Mazatan ក្នុងរដ្ឋ Chiapas តំបន់ភាគនិរតី នៃប្រទេសម៉ិចស៊ិកូ ក្នុងជម្រៅ ៧៦គីឡូម៉ែត្រ៕