ភ្នំពេញ ៖លោកហម មុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្លាប់ ក្រោយពីធ្លាក់ពីលើ សណ្ឋាគារមួយ នៅខណ្ឌទួលគោក កាលពីយប់មិញ ។
ក្រោយធ្លាក់ពីលើសណ្ឋាគារ លោកហម មុត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវបាន ក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ។
មូលហេតុ នៃការធ្លាក់ពីលើសណ្ឋាគារមិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុនៅឡើយទេ។ តែតាមប្រភពមួយចំនួនបានអះអាងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរចេញពីបន្ទប់ស្នាក់នៅរបស់ខ្លួន តែមិនថា ដើររកអ្វីនោះទេ ក៏ស្រាប់ដើរជ្រុលទៅធ្លាក់កន្លែងសំណង់ជណ្តើរយន្ត ក្នុងសណ្ឋាគារ ដែលគេសាងសង់មិនទាន់រួច បណ្តាលឲ្យរូបលោក ហម មុត ធ្លាក់ចុះមកក្រោមតែម្តង៕