Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មាធិការ រៀបចំបុណ្យជាតិ បន្តសាកល្បង ដើរក្បួន សម្រាប់ដង្ហែ​ ព្រះបរមអដ្ឋិ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤នេះ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បន្ត សាកល្បងដើរក្បួន សម្រាប់ដង្ហែព្រះបរមអដ្ឋិ “ព្រះបរមរតនកោដ្ឋ”។

ថ្លែងបន្ទាប់ពីបញ្ចប់ ពិធីសាកល្បងនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៍ ទៅកាន់អ្នកសារព័ត៌មានថា ការរៀបចំក្បួនដង្ហែ គឺមានរបៀបរៀបរយល្អ និងសង្ឃឹម ថា ទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រី បានបន្តថា “យើងធ្លាប់ដង្ហែម្តងហើយ អីចឹងហើយយើងសង្ឃឹមថាល្អ ច្រើន”។

លោក បានបញ្ជាក់ថា ពេលដង្ហែនោះ នឹងមានអ្នកចូលរួមរាប់សែននាក់ ហើយចំពោះក្បួន ដែលត្រូវដង្ហែមានចំនួន ២.២២២នាក់។

ក្នុងរយៈពេល ១ថ្ងៃ នៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធី គោរពព្រះ វិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមាន កម្មវិធី បាញ់កាំភ្លើងធំ នៅពេលដង្ហែ និងបញ្ចុះ ព្រះបរមអដ្ឋិ។

សូមបញ្ជាក់ថា ព្រះរាជកម្មវិធីនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ដោយនៅ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅមុខព្រះបរមរាជវាំង មានពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ៣.៦០០អង្គ ហើយនៅថ្ងៃទី១១ ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមរកត និងព្រឹកថ្ងៃទី១២ ខែកក្កដា ពិធីរាប់បាត ព្រះសង្ឃ ៣.៦០០អង្គ ធ្វើនៅមុខព្រះវិហារ ព្រះកែវមរកត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>