វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យមានភាព “អត់ធ្មត់ និងជជែកពិភាក្សា” ព្រមទាំងពិនិត្យឡើងវិញ ពីការចោទប្រកាន់ការក្លែងបន្លំ ស្របពេលប្រទេស អាហ្វ ហ្គានីស្ថាន បានជាប់គាំង ជុំវិញលទ្ធផល នៃការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតី កាលពីពេលថ្មីៗ នេះ ។
ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះដោយយោងតាម អ្នកនាំពាក្យលោក ចូស អឺនណែស ដែលបាននិយាយថា លោកប្រធានាធិបតី អូបាម៉ា កាលពីយប់ថ្ងៃ អង្គារ បានស្នើឲ្យអតីត រដ្ឋមន្រ្តីក្រសួងការបរទសអាហ្វហ្គានីស្ថាន លោក អាប់ឌុលឡា ដែលបានបដិ សេធ លើលទ្ធផលបឋម នៃការជ្រើសតាំងប្រធានាធិបតី ត្រូវជំរុញឲ្យមានភាព “អត់ធ្មត់ និងបន្ដ ជួប ជជែកពិភាក្សាគ្នា”។
លោក អឺនណែស បានថ្លែងទៅកាន់ ក្រុមអ្នករាយការណ៍ថា លោក អូបាម៉ា ដែលបានបញ្ជាក់ យ៉ាង ច្បាស់ដូច្នេះ “យើងរំពឹងថា នឹងមានការត្រួតពិនិត្យឡើងវិញ ពីការចោទប្រកាន់ ឲ្យសមហេតុសមផល ទាំងអស់នៃការលួចបន្លំ ហើយថា វាគ្មានយុត្តិធម៌ទេ សម្រាប់ការងាកទៅរក អំពើហិង្សានោះ ឬក៏វិធាន ការក្រៅរដ្ឋធម្មនុញ្ញ”។
លោកបានបន្ថែមទៀតថា “ យើងបានបញ្ជាក់ច្បាស់បែបនេះ ចំពោះការផ្លាស់ប្ដូរណាមួយ នឹងក្លាយ ជាការចំណាយថវិកា និងកងកម្លាំងការពាររបស់សហរដ្ឋអាម៉េរិកទៅលើប្រទេសអាហ្វហ្គានីស្ថាន”។
លោក អាប់ដុល្លារ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបដិសេធនូវអ្វីដែលរូបលោកបានហៅថា “មិន ស្របច្បាប់” ពីលទ្ធផលបឋម នៃការបោះឆ្នោតបានប្រកាសឡើងនៅក្នុងថ្ងៃនោះ ហើយបានប្រកាស ថា រូបលោកវិញទេដែលជាអ្នកឈ្នះ ។ ជាមួយនឹងលទ្ធផលបានបង្ហាញថា រូបលោកទទួលបានសន្លឹកឆ្នោត ៤៥ភាគរយ ហើយដៃគូរបស់លោកទទួលបានលទ្ធផល នាំមុខ ៥៦,៤ ភាគរយ នៅក្នុងការបោះឆ្នោត កាលណីថ្ងសទី១៤ ខែឧសភា កន្លងទៅនេះ ៕