ភ្នំពេញ៖ សម្ព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា នៅម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំ សន្និសីទកាសែត នៅភោជនីយដ្ឋានបៃតង ទីតាំងផ្លូវ ៣៦០ ក្រុម៦៣ ភូមិ៨ សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន។
ក្នុងសន្និសីទនេះ មានការចូលរួមពី សមាសភាព ៦សាខារួមមាន , យុវជនខ្មែរមហានគរ , សមាគមទស្សនៈ យុវជនខ្មែរ , យុវជនដើម្បីសន្តិភាព , I Cambodia យុវជនដើម្បីប្រជាធិបតេយ្យ , I Love Cambodia hot New , I Love Cambodia hot New2 ដែលសរុបទាំងអស់ជាង៤០នាក់។
គោលបំណងនៃសន្និសីទនេះ ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មរបស់វៀតណាម ដែលបាននិយាយថា ការធើ្វ បាតុកម្ម កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៤ គឺបាតុកម្មខុសច្បាប់ ហើយវៀតណាម មិនសុំទោស ចំពោះសម្តី ដែលអ្នកនាំពាក្យ ស្ថានទូតវៀតណាមនិយាយថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាមតាំងពីរយូរមក៕