Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បូកសរុប លទ្ធផលការងារ សកម្មភាពប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និង កុមារ ប្រចាំឆមាសទី១

$
0
0

ស្វាយរៀង ៖ នៅសាលប្រជំុសាលា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៤ បានបើកកិច្ច ប្រជំ បូកសរុបលទ្ធផលការងារ សកម្មភាព ប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្ម ពលកម្ម លើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និង កុមាប្រចាំឆមាសទី១ ឆ្នាំ២០១៤កន្លងមក និងលើក ទិសដៅឆមាសទី២ឆ្នាំ២០១៤បន្ត ។

ពិធីនេះមានការចូលរួមជា អធិបតីភាពលោកស្រី ពៅ សុភាព អភិបាលរងខេត្ត និងតំណាង លោក ជៀង អំ អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណកម្មាធិការ ដឹកនាំការបង្រ្កាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើ អាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមា (ប.ជ.រ.ព.ភ)ខេត្ត និងមានសមាសភាពក្នុងលេខាធិការដ្ឋាន គណះកម្មាធិការខេត្តដឹកនាំ ប.ជ.រ.ព.ភ បណ្ដាមន្ទីរចំណុះក្នុងខេត្ត

អភិបាលរងក្រុង ស្រុក អធិការនគបាលក្រុង ស្រុកនិងអង្គការក្រៅរដ្ឋាភិបាល ប្រចាំខេត្តសរុប ចំនួន៦៥នាក់ បានចូលរួម ។

លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្ត ឡើងអានរបាយការណ៏បូកសរុប លទ្ធផលការងារ ប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធការ ធ្វើអាជីវកម្មពលកម្ម លើមនុស្សនិងការធ្វើអាជីវកម្ម ផ្លូវភេទ លើស្រ្តីនិងកុមាខេត្តប្រចាំឆមាសទី១ឆ្នាំ២០១៤និងលើកទិសដៅការបន្ត ។

លោកស្រី ពៅ សុភាព អភិបាលរងខេត្ត បានមានមតិបូកសរុប និងសំណូមពរ ដល់បណ្ដាអងភាពពាក់ពន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តនូវ ភារ:កិច្ចរបសខ្លួន និងត្រូវសហការជាមួយប្រទេសវៀតណាម ដែលនៅ ជិតខាងរបស់យើង ដើម្បីទប់ស្កាត់រាលបទល្មើស ទាក់ទងនិងការជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្ម ពលកម្មលើមនុស្ស និងការធ្វើអាជីកម្មផ្លួវភេទលើស្រ្តីនិងកុមារ  ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>