ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា អភិបាលរាជធានី បានអនុញ្ញាត ឲ្យសហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំការ ទស្សនាបាល់ទាត់ពិភពលោក នៅវគ្គ ផ្តាច់ព្រ័ត យប់ថ្ងៃអាទិត្យ នៅមុខវត្តឧណ្ណាលោម ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៤ ថា ក្នុងការទស្សនាបាល់ទាត់ពិភពលោកនេះ មានការលេងល្បែងកំសាន្តនានា ជា ពិសេស ក៏មានការប្រគំតន្រ្តី ដើម្បីចូលរួមអបអរសាទរនៅវគ្គផ្តាច់ព្រ័ត ។
លោកបន្ថែមថា នៅយប់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងអនុវត្តចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៥ ទៀបភ្លឺ នាថ្ងៃ អាទិត្យ ទី១៣ ឈានចូលថ្ងៃចន្ទ ទី១៤ ខែកក្កដា ដែលជាការជួបគ្នា រវាងក្រុមជម្រើសជាតិ អាល្លឺម៉ង់ ប៉ះជាមួយ អាហ្សង់ទីន ដែលចាប់ផ្តើមការប្រកួតផ្លូវការ នៅវេលាម៉ោង ២ និង០០នាទី រំលង
អាធ្រាត្រ ៕