Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អ៊ុង អឿន ចូលរួមបិទ វគ្គបណ្តុះបណ្តាល គ្រូ១២ បូក២ និង៩បូក ២ជំនាន់ទី៣១ នៅគរុកោសល្យ និងវិក្រិតការ បន្ទាយមានជ័យ

$
0
0

បន្ទាយមានជ័យ៖ លោក អ៊ុង អឿន ទីប្រឹក្សា រាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានថ្លែងថា ការប្រកាន់ឆន្ទះខ្ពស់ គឺជាភាពជោគជ័យ នៃការងារ ។

លោកថ្លែងបែបនេះ ក្នុងកម្មវិធីបិទវគ្គ បណ្តុះបណ្តាល ដល់គ្រូ១២បូក២ និង៩បូក២ ជំនាន់ទី៣១ នាព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្ត ដោយមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងសាមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តមួយចំនួនទៀត។

លោក ឈើយ ចាន់ណា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្នុងឆ្នាំសិក្សា២០១៤ គរុសិស្ស ដែលបានប្រឡងបញ្ចប់ ជំនាន់ទី៣១ នៃវគ្គបណ្តុះបណ្តាល គ្រូ១២បូក២ និង៩បូក២ ជំនាន់ទី៣១ មានចំនួន សរុប២១៤រូប ក្នុងនោះ គរុសិស្ស៩បូក២ចំនួន ៧នាក់ និង១២ បូក២ចំនួន ១០៤នាក់ ឆ្លងកាត់ការសិក្សា រយះពេល២ឆ្នាំ ទើបត្រូវបានប្រឡង បញ្ចប់វគ្គ និងទទួល វិញ្ញាប័នបត្រ បញ្ជាក់ការសិក្សានាពេលនេះ ហើយត្រូវចេញទៅបំពេញ ការងារ នៅតាមស្រុកក្រុង តាមនិទ្ទេស ដែលទទួលបាន។

លោក អ៊ុង អឿន បានធ្វើការផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូដែលទើបបាន បញ្ចប់វគ្គសិក្សា ហើយត្រូវចេញ ទៅបំពេញតួនាទីរៀងៗខ្លួន តាមបណ្តាស្រុក ក្រុងនានា សូមយក ចំណេះដឹងទាំងអស់ ដែលខ្លួនមាន យកទៅបង្ហាត់បង្រៀន ដល់ក្មួយៗសិស្សានុសិស្ស កុំមានការលាក់លៀម សូមបង្រៀន ប្រកបដោយវិជ្ជាជីវះ សីលធម៌ និងការអប់រំខ្ពស់អោយអស់លទ្ធភាព ដោយឈរលើគរុកោសល្យ ដែលខ្លួនមាន ហើយក៏សូមកោតសរសើរ ផងដែចំពោះការលះបង់ របស់ក្មួយៗ ជាគរុសិស្ស ដែលបានខិតខំសិក្សា រយះពេល២ឆ្នាំ។

លោក អ៊ុង អឿន បានលើកឡើងពី ភាពជោគជ័យ ដែលបានមកពីការលះបង់ និងឆន្ទះរបស់លោក ដែលត្រូវចូលនិវត្តន៍ ទៅហើយ តែដោយលោកមានគុណ បំណាច់ និងជាតិលោក ក៏ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាល នឹងត្រាស់បង្គាប់តែងតាំង ជាប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ថែមទៀត ដល់លោកគ្រូ អ្នកគ្រូជំនាន់ថ្មី ដើម្បីយកទៅធ្វើជាបទពិសោធន៍ ការងារនាពេលអនាគត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>