Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាល្លឺម៉ង់ ជួយសាងសង់ស្តូបថ្មី សម្រាប់គោរពបូជា ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅគុកទួលស្លែង

$
0
0

ភ្នំពេញ៖ ក្រសួង សហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ អាល្លឺម៉ង់ (BMZ) គ្រោងនឹង កសាងស្តូបថ្មី សម្រាប់គោរពបូជាដល់វិញ្ញាណក្ខន្ធ អ្នកដែលបានត្រូវ បានសម្លាប់នៅក្នុងរបប ប៉ុល ពត រវាងឆ្នាំ១៩៧៥-១៩៧៩ ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពី គម្រោងសាងសង់ស្តូបរំលឹក វិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិត ក្នុងសម័យ ប៉ុល ពត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នាសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ក្រាញ់ តូនី ប្រធានការិយា ល័យរដ្ឋបាលស្តីទី នៃអង្គជំនុំ ជម្រះ វិសមញ្ញក្នុងតុលាការកម្ពុជា បានមានប្រសាសន៍ថា BMZ បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ គម្រោង កិច្ច ការក្រៅនិតិវិធីតុលាការ មានគម្រោងនៃការសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធ នៅសារមន្ទីរ ទួលស្លែងនេះ។

លោក បានបន្តថា “ការសាងសង់រំលឹកវិញ្ញាណក្ខន្ធ នៅសារមន្ទីរនៅទួលស្លែង បានបំពេញនូវគោល បំណង នៃកម្មវិធីសំណងរបស់ អ.វ.ត.ក (អង្គជំនុំជម្រះវិសមញ្ញក្នុងតុលាកាកម្ពុជា) ដោយចាត់ទុកថា ជានិមិត្តរូបមួយសម្រាប់ការលើកស្ទួយ និងការទទួលស្គាល់ជាផ្លូវការដល់ជនរងគ្រោះ និងទុកសម្រាប់ការ សិក្សាដល់មនុស្សជំនាន់ក្រោយដើម្បីជាការចងចាំ និងទប់ស្កាត់នូវការវិលត្រឡប់មកវិញ នូវរបបដ៏ខ្មៅងងឹតនេះ”។

លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ថា “សំណង់ស្តូបនេះ សង់នៅលើទីតាំងស្តូបចាស់ ក្នុងបរិវេណសួនប៉ែកខាងជើង ដែលមាន ខឿនស្តូបធ្វើពីបេតុង រាងការ៉េ ទំហំ ១០ម គុណនឹង ១០ម និងកម្ពស់ ០,៩០ម”។

លោករដ្ឋលេខាធិការ បន្ថែមថា នៅចំកណ្តាលនៃខឿន មានថ្មគោលធ្វើពីថ្មភក់ រាងការ៉េ ដែល ជ្រុងនីមួយៗ មានប្រវែង ១,៩០ម និងកម្ពស់ ៥,០៨ម។ នៅតាមជញ្ជាំងទាំង៤ នៃតួថ្មគោល មានផ្ទាំងថ្មម៉ាបពណ៌ខ្មៅទំហំ ០,៨៥ម គុណនឹង ១.២៨ម ដោយមានចារឹកអក្សរ។

សូមបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានបង្កើតឡើង ដោយពួក ប៉ុល ពត នៅក្នុងរវាងឆ្នាំ១៩៧៥-១៩៧៩ ដែលជាកន្លែងធ្វើទារុណកម្ម និងសួរ ចំលើយ ទៅលើជនរងគ្រោះប្រមាណ ១២.៣៨០នាក់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>